ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធាន...

ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅជុំវិញអាងស្តុកទឹកស្ថានីយ៍បូមទឹកទួលគោក២ ស្ថិតនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក

ថ្ងៃចេញផ្សាយ: Thursday, February 02, 2017, 10:36 PM

នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋរស់នៅជុំវិញអាងស្តុកទឹកស្ថានីយ៍បូមទឹកទួលគោក២ ស្ថិតនៅសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

16409257_155826174919216_901945165_o16466707_155826168252550_2058813659_o

ពិធីសំណេះសំណាលនេះ ធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍អាងស្តុកទឹកនេះឱ្យបានស្អាតឡើងវិញ ដោយត្រូវរក្សាទំហំទទឹងប្រឡាយប្រមាណជា ៣០ម៉ែត្រ និងរៀបចំចាក់ជញ្ជាំងបេតុងសងខាងអាងស្តុក ព្រមស្ថាបនាផ្លូវជាប់អាងស្តុកមួយចំហៀង ដើម្បីមានលទ្ធភាពស្ដារ និងរំដោះចរាចរណ៍ផងដែរ។

16409679_155826178252549_1158546877_o

បន្ទាប់មក ឯកឧត្តមអភិបាលក៏បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរខណ្ឌ សង្កាត់ បន្តចុះពិនិត្យស្ថានភាពទីតាំងអាងស្តុកជាក់ស្តែង ដែលមានសភាពគោករាក់ពុំមានផ្លូវដើម្បីចូលស្ដារឱ្យបានត្រឹមត្រូវ។ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅជុំវិញអាងស្តុកទាំងអស់ឱ្យចូលរួមសហការធ្វើការអភិវឌ្ឍទីតាំងនេះឱ្យបានស្អាត សម្រាប់ជាប្រយោជន៍រួមទាំងអស់គ្នា៕