ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានី...

ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះសំណេះសំណាលជាមួយបងប្អូនរស់នៅតាមផ្លូវប្រឡាយព្រែកបារាំង

ថ្ងៃចេញផ្សាយ: Tuesday, January 17, 2017, 2:29 PM

ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះសំណេះសំណាលជាមួយបងប្អូនរស់នៅតាមផ្លូវប្រឡាយព្រែកបារាំង។

នៅក្នុងនេះដែរឯកឧត្តមបានដោះស្រាយផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមាត់ប្រឡាយ ព្រមទទួលយកតាមគោលនយោបាយដែលបានកំណត់អោយ។ផ្លូវនេះដែរបានជួយដោយស្រាយចរាចរណ៍ពីផ្លូវជាតិលេខ១បានមួយចំនួន និងបានរៀបរយផ្ទះអាណាធិបតេយ្យអោយមានរបៀបរៀបរយឡើយវិញ។

photo_2017-01-17_14-25-41photo_2017-01-17_14-26-41

ម្យ៉ាងវិញទៀតផ្លូវនេះពីមុនជាព្រែកមួយដែលមានទឹកសម្អុយ និងមានសម្រាមជាច្រើន មកដល់ពេលនេះត្រូវបានអភិវឌ្ឍន៍ទៅជាផ្លូវបេតុង និងមានលូប្រភេទខ្នាតយក្សនៅខាងក្រោមផ្លូវ។ ការអភិវឌ្ឍន៍ផ្លូវនេះមានផលចំណេញច្រើនយ៉ាងដល់បងប្អូនប្រជាពលរដ្ឋដូចជា៖ -ទី១ ដីដែលនៅសល់ទាំងប៉ុន្មានត្រូវបានក្លាយជាដីកម្មសិទ្ធស្របច្បាប់អាចបន្តកម្មសិទ្ធបាន -ទី២ ប្រជាពលរដ្ឋនៅតំបន់នេះទទួលបានបរិស្ថានល្អ និងមានសុខភាពល្អ -ទី៣ បងប្អូនទទួលបានផ្លូវធ្វើដំណើរបានស្រួល ដែលអាចប្រកបរបរអាជីវកម្មបាន និងជួយដោះស្រាយបញ្ហាអគ្គីភ័យ។ -បានរៀបចំតំបន់នេះអោយមានរបៀបរៀបរយ។