ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ឯកឧត្តម ឃួង ស្រេង បានទទួលជួបសម្ដែងការគួរសមជាមួយ...

ឯកឧត្តម ឃួង ស្រេង បានទទួលជួបសម្ដែងការគួរសមជាមួយលោក ឡ លីន​ឈាន

ថ្ងៃចេញផ្សាយ: Friday, January 11, 2019, 10:21 AM

នារសៀលថ្ងៃ​សុក្រ​ ០៦កើត ខែបុស្ស​ ឆ្នាំ​ច​ សំរឹទ្ធិ​ស័ក​ ព.ស.២៥៦២​ ត្រូវ​នឹង​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០១៩នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសមជាមួយលោក ឡ លីន​ឈាន ( LUO Linquan ) សមាជិក​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃគណៈកម្មាធិការ​បក្សប្រជាជន​ចិន ខណ្ឌ​ជីវឡុងប៉ ប្រធាន​នាយកដ្ឋាន​រណសិរ្ស​រួបរួម​ខណ្ឌ​ជីវឡុងប៉ និង​ជា​អភិបាល​ខណ្ឌ​ជីវឡុងប៉ នៃទីក្រុងឆុងឈីង ដើម្បីពិភាក្សាការងារ និង​ពង្រឹងមិត្តភាពជាមួយរាជធានីភ្នំពេញ និង​ទីក្រុង​ឆុង ឈីង ទាំង​វិស័យ​វិនិយោគ សេដ្ឋកិច្ច ពាណិជ្ជកម្ម​ទេសចរណ៍ វប្បធម៌ អប់រំ និងផ្នែកសន្តិសុខនៃប្រជាជនព្រមទាំងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ៕

49712282_1089618824552202_3420341053490724864_n 49814851_1089619201218831_6048334071925309440_n 49729275_1089620577885360_5940686931468746752_n 49708691_1089621744551910_1116589061989990400_n