ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ...

ឯកឧត្តម ឃួង ស្រេង ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការចរាចរណ៍ចេញ-ចូលរបស់រថយន្តធុនធ្ងន់ ក្នុងរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Friday, February 09, 2018, 9:03 AM

នាព្រឹកថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការចរាចរណ៍ចេញ-ចូលរបស់រថយន្តធុនធ្ងន់ ក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក កាត់បន្ថយឱ្យបានខ្ពស់បំផុតនូវការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍។ ឯកឧត្តមអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់គ្រប់ស្ថាប័ន អង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញ ពិសេសអាជ្ញាធរខណ្ឌ ត្រូវយកចិត្តទុកដាក់ខ្ពស់ចូលរួមដោះស្រាយបញ្ហាកកស្ទះចរាចរណ៍តាមជំនាញ និងផ្នែករៀងៗខ្លួន។

រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុតចំពោះរថយន្តទាំងឡាយណា ដែលមិនគោរពតាមបទដ្ឋានបច្ចេកទេសច្បាប់ និងមិនគោរពតាមគោលការណ៍ណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបើកបរខុសពេលវេលា ឬ តម្រាយផ្លូវជាដើម៕

27629240_869088486605238_3562243332324575533_o 27710015_869088553271898_1740056890268040600_o