ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ឯកឧត្ដម ឃួង ស្រេង បាន​ទទួល​ជួប​សម្ដែង​ការ​គួរ​...

ឯកឧត្ដម ឃួង ស្រេង បាន​ទទួល​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​លោក តាកាហា​ស្សុី ហ៊្វមី​អាគី

ថ្ងៃចេញផ្សាយ: Friday, July 13, 2018, 4:13 PM

នា​ព្រឹក​ថ្ងៃ​សុក្រ ០១​កើត ខែទុតិយាសាឍ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី១៣ ខែ​កក្កដា ឆ្នាំ​២០១៨​នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាន​ទទួល​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​លោក តាកាហា​ស្សុី ហ៊្វមី​អាគី ( Takahashi FUMIAKI ) អតីត​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ជប៉ុន លោក ណាកាហ្គាវ៉ា តាកាហីុរ៉ូ ( Nakagawa TAKAHIRO ) និង​លោក អីុម៉ាហាស្សុី តាកាយូគី ( Imahashi TAKAYUKI ) ភ្នាក់ងារ​ទូរទស្សន៍ NHK ដើម្បីពិភាក្សាការងារ​ត្រៀមរៀបចំប្រារព្ធ​ពិធី​អបអរ​សាទរ​គំរប់ខួប ៦៥ឆ្នាំ នៃចំណងមិត្តភាព​កម្ពុជា​-​ជប៉ុន ដែលត្រូវ​ប្រព្រឹត្តទៅ​ក្នុង​អំឡុង​ខែ​ធ្នូ ឆ្នាំ​២០១៨នេះ នៅ​រាជធានីភ្នំពេញ​។​

37010139_962022570645162_8536134487325540352_o 37101790_962022503978502_4284037471815073792_o 37001089_962022453978507_1092229459186024448_o 37076043_962022380645181_8236245985089552384_o