ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ឯកឧត្ដម ឃួង ស្រេង បាន​ទទួល​ជួប​សម្ដែង​ការ​គួរ​ស...

ឯកឧត្ដម ឃួង ស្រេង បាន​ទទួល​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​គណៈប្រតិភូ​របស់​សមាគម​អន្តរជាតិ​នៃ​អភិបាល​ក្រុងប្រើប្រាស់​ភាសាបារាំង

ថ្ងៃចេញផ្សាយ: Thursday, January 17, 2019, 10:39 AM

នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ១២កើត ខែបុស្ស ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ២០១៩ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ បាន​ទទួល​ជួប​សម្ដែង​ការ​គួរ​សម​ជាមួយ​គណៈប្រតិភូ​របស់​សមាគម​អន្តរជាតិ​នៃ​អភិបាល​ក្រុងប្រើប្រាស់​ភាសាបារាំង ( AIMF ) គោលបំណង​នៃ​ជំនួប​ពិភាក្សា ធានាដល់ការ​ផ្ដល់​ហិរញ្ញ​ប្បទានបង្គ្រប់សម្រាប់​គម្រោង​ដែលបាន​ចុះ​កិច្ចព្រមព្រៀង​កាលពីខែ​ឧសភា​ឆ្នាំ​២០១៨ ដើម្បី​ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​ផ្ដល់​ហិរញប្បទាន​ដល់ការសិក្សា​សមិទ្ធលទ្ធភាពបឋម និង​ការ​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្មកាក​សំណល់ភក់​បង្គន់​សាកល្បង ជួបពិភាក្សា​លើការងារជាមួយដៃគូ​អភិវឌ្ឍ​ន៍​នានា ដែលកំពុង​ធ្វើកិច្ចការងារទាក់ទងនឹង​សុខមាលភាព​សាធារណៈ និង​ការ​គ្រប់គ្រង​កាកសំណល់​រាវ ពិនិត្យ​និង​តាម​ដាន​ការងារ​បន្តលើ​គម្រោង​ពីរ​ផ្សេង​ទៀត ដែលមាន​ក្នុង​កិច្ចព្រមព្រៀង​ចុះ​ហត្ថលេខា​កាលពីខែ​ឧសភា​ឆ្នាំ​២០១៨​ដែលក្នុងនោះរួមមាន គម្រោង​ស្ដីពី​ការ​ត្រៀម​ខ្លួន​ទល់នឹង​ហានិភ័យ​( គ្រោះទឹកជំនន់ ) និង​គម្រោង​ស្ដីពី​បេតិកភណ្ឌទីក្រុង​និង​លំហ​សាធារណៈ​៕

50183086_1093624484151636_702060774452887552_o 50612714_1093624294151655_1566530995560120320_o 50659860_1093624397484978_2021942402477981696_o 50127084_1093624230818328_1601369708680970240_o