ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ឯកឧត្ដម ឃួង ស្រេង ដឹកនាំ​មន្ទីរ​ជំនាញចុះពិនិត្យ...

ឯកឧត្ដម ឃួង ស្រេង ដឹកនាំ​មន្ទីរ​ជំនាញចុះពិនិត្យមើលស្ថានភាព ផ្លូវលេខ១២៣CC

ថ្ងៃចេញផ្សាយ: Saturday, September 01, 2018, 9:28 AM

នៅព្រឹកថ្ងៃ​សៅរ៍ ០៦រោច ខែ​ស្រាពណ៌ ឆ្នាំ​ច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវ​នឹងថ្ងៃទី០១ ខែកញ្ញា​ ឆ្នាំ២០១៨នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល​នៃ​ គណៈអភិបាល​រាជធានីភ្នំពេញបានដឹកនាំ​មន្ទីរ​ជំនាញ អាជ្ញាធរខណ្ឌ និងមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាព ផ្លូវលេខ ១២៣CC ស្ថិតនៅក្នុងភូមិថ្មគោលទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ខណៈដែលផ្លូវមួយខ្សែនេះបានទទូលរងការខូចខាត ពិបាកក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ដែលនឹងត្រូវស្ថាបនាថ្មីឡើងវិញដោយចាក់បេតុងឆ្អឹងដែកដែលមានបណ្តោយប្រវែង ៩៧០ម៉ែត្រ​ និងទទឹងប្រវែង ៧ម៉ែត្រ ជាមួយនឹងបណ្តាញលូផងដែរ ។ 

40495902_1013186212195464_6270870629772165120_n 40429610_1013186558862096_4697467703718313984_o 40591927_1013186058862146_2004511767333437440_o 40507941_1013186015528817_6758230554648248320_o
បន្ទាប់​ពី​ចុះ​ពិនិត្យស្ថានភាព​ផ្លូវ​ថ្នល់រួច​ឯកឧត្ដមអភិបាល​បានបន្តចុះមកសួរសុខទុក្ខ​ និងពិនិត្យមើលការចាត់ចែងការដឹកទឹកស្អាតចែកចាយជូនប្រជាពលរដ្ឋ នៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ដែលប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះ​បាននិងកំពុងមានបញ្ហាកង្វះខាតទឹកស្អាតប្រើប្រាស់ ទើបរដ្ឋបាលរាជធានីភ្នំពេញ បង្កើតអោយមានរថយន្តដឹកទឹកជូនប្រជាពលរដ្ឋដល់តាមខ្នងផ្ទះតែម្តងជាមួយនឹងតំលៃរដ្ឋ៕