ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  អភិបាលរាជធានីភ្នំពេញ បានជួបសម្ដែងការគួរសម និងពិ...

អភិបាលរាជធានីភ្នំពេញ បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ឈី ជីង

ថ្ងៃចេញផ្សាយ: Monday, May 21, 2018, 11:04 AM

នាព្រឹកថ្ងៃច័ន្ទ ០៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ឈី ជីង ( QI Jing ) សមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍នៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនប្រចាំរដ្ឋធានីប៉េកាំង និងជាអគ្គនាយកនៃនាយកដ្ឋានរណសិរ្សរួបរួមនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនប្រចាំរដ្ឋធានីប៉េកាំង។

ជំនួបថ្ងៃនេះ ក៏បានបង្កើននូវទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងរាជធានីភ្នំពេញ និងរដ្ឋធានីប៉េកាំង កាន់តែស្និតស្នាល ទាំងការទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ និងបរិស្ថានផងដែរ។ ក្រោយពីបានបញ្ចាប់ជំនួបរវាងឯកឧត្ដមអភិបាល និងលោកជំទាវ រដ្ឋបាលរាជធានីភ្នំពេញបានប្រារព្ធពិធីចុះហត្ថលេខា កិច្ចព្រមព្រៀងស្ដីពីការបង្កើតទីក្រុងសម្ព័ន្ធមេត្រីរវាងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋធានីប៉េកាំង នៃសាធារណៈរដ្ឋប្រជាមានិតចិន៕

33103721_921151864732233_8294880827074936832_o 33109064_921151988065554_4934084676189945856_o 33074660_921151691398917_5456744327386497024_o 33043186_921151468065606_8218010189605896192_o