ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំផ្ស...

អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំផ្សព្វផ្សាយស្ដីពី សំណើសុំជួយសម្រួលរៀបចំខ្សែកាប្លិ៍អុបទិចប្រព័ន្ធកាមេរ៉ាគ្រប់គ្រងចរាចរណ៍របស់អគ្គស្នងការនគរបាលជាតិ។

ថ្ងៃចេញផ្សាយ: Friday, January 20, 2017, 10:26 PM

នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ឯកឧត្តម ឃួង ស្រេង និងឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានដឹកនាំផ្សព្វផ្សាយស្ដីពី សំណើសុំជួយសម្រួលរៀបចំខ្សែកាប្លិ៍អុបទិចប្រព័ន្ធកាមេរ៉ាគ្រប់គ្រងចរាចរណ៍របស់អគ្គស្នងការនគរបាលជាតិ។

16121892_1845572715725975_1536065738_o16122270_1845572709059309_1069975024_o

សព្វថ្ងៃនេះ រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយJICA បានតំឡើង ផ្លាស់ប្ដូរស្ដុបចរាចរណ៍ចាស់បំពាក់ស្ដុបចរាចរណ៍ថ្មីចំនួន ១០០ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធចរាចរណ៍ ក្នុងរាជធានីភ្នំពេញ ហេតុនេះបានធ្វើប៉ះពាល់ដល់ដំណើរការប្រព័ន្ធកាមេរ៉ាគ្រប់គ្រងចរាចរណ៍របស់នគរបាលជាតិ ដែលតម្រូវឱ្យភាគីក្រុមហ៊ុន អាជ្ញាធររាជធានីភ្នំពេញ និងនគរបាលជាតិត្រូវធ្វើការសហការគ្នាក្នុងដំណើរការកែលម្អ និងការសហការក្នុងដំណើររៀបចំខ្សែកាប្លិ៍ និងទីតាំងបំពាក់កាមេរ៉ាគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញមានភាពល្អប្រសើរ។