ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានតាមខណ្ឌ  /  អភិបាលរងខណ្ឌសែនសុខ​គោរពវិញ្ញាណក្ខន្ធឧទិ្ទសកុសលដ...

អភិបាលរងខណ្ឌសែនសុខ​គោរពវិញ្ញាណក្ខន្ធឧទិ្ទសកុសលដល់សពលោក លឹម គ្រី

ថ្ងៃចេញផ្សាយ: Monday, January 18, 2016, 3:47 PM

នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ លោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខ និងលោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លាបានអញ្ជើញទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងគោរពវិញ្ញាណក្ខន្ធឧទិ្ទសកុសលដល់សពលោក លឹម គ្រី ក្រុមការងារភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានទទួលមរណៈភាពក្នុងជន្មាយុ ៦៤ឆ្នាំ កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ដោយរោគាពាធ ។ ជាមួយនេះ លោកអភិបាលរងខណ្ឌបានចូលរួមបច្ច័យចំនួន ៣០០.០០០រៀល និងលោក ចៅសង្កាត់បានចូលរួមបច្ច័យចំនួន ២០០.០០០រៀល ជូនដល់គ្រួសារសពផងដែរ ៕

12439085_519197644927659_6947572519618765431_n