ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានតាមខណ្ឌ  /  អភិបាលខណ្ឌដង្កោ បាននាំយកអំណោយទៅចែកជូនគ្រួសារក្រ...

អភិបាលខណ្ឌដង្កោ បាននាំយកអំណោយទៅចែកជូនគ្រួសារក្រីក្រ ចំនួន ១៣គ្រួសារ នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ

ថ្ងៃចេញផ្សាយ: Thursday, February 11, 2016, 3:29 PM

ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាលខណ្ឌដង្កោ បាននាំយកអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅចែកជូនគ្រួសារក្រីក្រ ចំនួន ១៣គ្រួសារ នៅក្នុងសង្កាត់សាក់សំពៅ ខណ្ឌដង្កោ។ អំណោយដែលចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ១៣គ្រួសារ ក្នុងឱកាសនោះរួមមាន៖ អង្ករ ២៥គីឡូក្រាម មី០១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចំនួន ១១មុខ ព្រមទាំងថវិកា ៥ម៉ឺនរៀល។

 
12717647_529914217189335_236927252290036918_n 12733364_529914197189337_5820602237765854449_n