ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អបអរសាទរតំបន់អូរអាឡៃ ដែលត្រូវរាជរដ្ឋាភិបាលតែងយក...

អបអរសាទរតំបន់អូរអាឡៃ ដែលត្រូវរាជរដ្ឋាភិបាលតែងយកចិត្តទុកដាក់

ថ្ងៃចេញផ្សាយ: Thursday, February 01, 2018, 8:49 AM

នៅតំបន់អូរអាឡៃ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ស្នើសុំសាងសង់អគារសម្រាកព្យាបាល សម្រាប់កងពល នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បាននាំយកថវិកាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ១២៨ ចំនួន ៧០.១២២ដុល្លារអាមេរិក ដើម្បីជួយសម្រួលការសាងសង់អគារខាងលើ៕

27355584_865134673667286_7251904272851954464_o 27368394_865134293667324_5493075270178308234_o