ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  អនាម័យស្អាត បរិស្ថានស្អាត ទីក្រុងស្អាត ផ្ដើមចេញ...

អនាម័យស្អាត បរិស្ថានស្អាត ទីក្រុងស្អាត ផ្ដើមចេញពីយើងទាំងអស់គ្នា

ថ្ងៃចេញផ្សាយ: Thursday, June 21, 2018, 8:00 AM

អនាម័យស្អាត បរិស្ថានស្អាត ទីក្រុងស្អាត ផ្ដើមចេញពីយើងទាំងអស់គ្នា ដូចនេះត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងបញ្ចេញចោលតាមពេលកំណត់។

នាព្រឹកថ្ងៃព្រហស្បតិ៍ ០៩កើត ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨នេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងអង្គប្រជុំស្ដីពីការសំអាត និងប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពីខណ្ឌទាំង១២ មន្ទីរបរិស្ថាន តំណាងក្រុមហ៊ុនសុិនទ្រី ជាមួយនឹងភ្នាក់ងារប្រមូលសំរាម។

35855898_940426639471422_3789656813008322560_o 35781364_940426396138113_6435132959677743104_o 35687015_940425959471490_349796219784003584_o 35922874_940425862804833_14768339536576512_o

ឯកឧត្តមប្រធានអង្គប្រជុំបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធ និងក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់អនុវត្តកិច្ចការនេះ ដោយការទទួលខុសត្រូវខ្ពស់ ហ្មត់ចត់ និងច្បាស់លាស់ ដោយឈរលើស្មារតីស្រឡាញ់បរិស្ថានទាំងអស់គ្នា។ ឯកឧត្តមអភិបាលរាជធានីភ្នំពេញក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋចូលរួមសហការគោរពម៉ោង-ពេលបញ្ចេញសំរាមឱ្យបានត្រឹមត្រូវ ដើម្បីបង្កភាពងាយស្រួលដល់អ្នកប្រមូលផង និងមិនធ្វើឱ្យសំរាមនៅពាសវាលពាសកាល៕