ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពី ការព្យាបាលស្ដារ...

សេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពី ការព្យាបាលស្ដារនីតិសម្បាទា និងសមារណកម្មអ្នកញៀនគ្រឿងញៀននៅតាមមណ្ឌលបណ្ដោះអាសន្ន

ថ្ងៃចេញផ្សាយ: Wednesday, August 31, 2016, 4:14 PM

នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំប្រជុំពិនិត្យសេចក្ដីព្រាងគោលការណ៍ណែនាំស្ដីពី ការព្យាបាលស្ដារនីតិសម្បាទា និងសមារណកម្មអ្នកញៀនគ្រឿងញៀននៅតាមមណ្ឌលបណ្ដោះអាសន្ន។

កិច្ចប្រជុំក៏មានការលើកឡើងពី មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ និងស្ថាប័នពាក់ព័ន្ធបានលើកនូវបញ្ហានានាដែលស្ថាប័នធ្លាប់បានជួប និងបានកំពុងជួបនូវបញ្ហាមួយចំនួនពីជនរងគ្រោះ ឬអ្នកទទួលការព្យាបាល ព្រមទាំងចូលរួមពីអាណាព្យាបាលផ្ទាល់ ដែលតម្រូវឱ្យមានការយកចិត្តទុកថែមមួយកម្រិត ទាំងអាជ្ញាធរដែលដូចជាអាណាព្យាបាលត្រូវចូលរួមឱ្យសកម្មក្នុងការបង្ក្រាបនូវសកម្មភាពនានាដែលបណ្ដោលឱ្យមានភាពអសកម្មក្នុងសង្គមពីបញ្ហាថ្នាំញៀន។

ជាពិសេសអាណាព្យាបាលត្រូវមានកិច្ចសហការក្នុងករណីដែលជនរងគ្រោះមានការធ្វើទុក្ខ ឬបែកថ្នាំ ដែលតម្រូវឱ្យការថែទាំពីគ្រួសារក្នុងការសម្រួលបន្ទុកដែលតម្រូវឱ្យមានការព្យាបាលក្នុងមន្ទីរពេទ្យ ព្រមទទួលស្វាគមន៍ដោយការលើកទឹកចិត្តដល់អ្នកដែលធ្លាប់ញៀនឱ្យមករកភាពប្រក្រតីក្រោយពីការព្យាបាល ព្រោះក៏ជាព្យាបាលតាមបែបចិត្តសាស្ដ្រឱ្យជៀសឆ្ញាយពីគ្រឿងញៀន។

ឯកឧត្តមអភិបាលរងរាជធានីភ្នំពេញក៏បានលើកឡើងនូវភាពចំបាច់ដែលតម្រូវឱ្យមានការសហការបន្ថែមពី អាជ្ញាធរមូលដ្ឋាន អាណាព្យាបាល និងសង្គម គួរយកចិត្តទុកដាក់អ្នកដែលបានទទួលសេវាកម្មព្យាបាលឱ្យបានខ្ពស់ ដើម្បីឱ្យការព្យាបាលទទួលបានប្រសិទ្ធភាព និងធានាថានឹងមិនប្រើប្រាស់គ្រឿងញៀនម្ដងទៀត។ ព្រោះបញ្ហាអ្នកប្រើប្រាស់គ្រឿងញៀន និងអ្នកជួញដូរគ្រឿងញៀនបានបន្ថយកិច្ចការអភិវឌ្ឍន៍រាជធានីភ្នំពេញផងដែរ លើសពីនេះភូមិ-សង្កាត់មានសុវត្ថិភាព លុះត្រាបញ្ហាគ្រឿងញៀនត្រូវបានដោះស្រាយដោយនីតិវិធី និងមានយន្ដការច្បាស់លាស់ពីភាគីដែលពាក់ព័ន្ធ។

14199305_1773485012934746_1581821122234209183_n 14184382_1773484546268126_6230925816597026870_n