ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សេចក្តីប្រកាស  /  សេចក្ដីជូនដំណឹងស្ដីពីការរៀបចំរថយន្តក្រុងចំនួន១២...

សេចក្ដីជូនដំណឹងស្ដីពីការរៀបចំរថយន្តក្រុងចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ដ

ថ្ងៃចេញផ្សាយ: Friday, April 05, 2019, 1:30 PM

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ អនុវត្តតាមប្រសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្ដាខេត្ត និងពីតាមបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ​ រួមទាំងរថយន្តក្រុងចំនួន១១៥គ្រឿង​ និងកាណូតដឹកអ្នកដំណើរចំនួន៤គ្រឿងនៅរាជធានីភ្នំពេញ ដោយឥតគិតថ្លៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩។ 
ព័ត៌មានលម្អិតមានបញ្ជាក់ជូនក្នុងសេចក្តីជូនដំណឹងភ្ជាប់មកជាមួយខាងក្រោមនេះ ÷

56237573_1142470225933728_9182889448944173056_o 56598136_1142470259267058_3010167854201831424_o