ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សូមចូលរួមគាំទ្របាល់ទាត់កម្ពុជា! រដ្ឋបាលរាជធានីភ...

សូមចូលរួមគាំទ្របាល់ទាត់កម្ពុជា! រដ្ឋបាលរាជធានីភ្នំពេញ បន្ដចាក់ស្លាយផ្សាយការប្រកួត U22 កម្ពុជា ប៉ះមីយ៉ាន់ម៉ា ដណ្ដើមមេដាយសំរឹទ្ធ SEA Games 2019 មុខវត្តបុទុមវតី និងមុខណាហ្គា

ថ្ងៃចេញផ្សាយ: Monday, December 09, 2019, 3:57 PM

នៅវេលាម៉ោង០៣៖០០ល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ស្អែកនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹង  បន្ដធ្វើការចាក់ស្លាយផ្សាយការប្រកួតបាល់ទាត់ រវាងកម្ពុជា និងមីយ៉ាន់ម៉ា ដណ្ដើមមេដាយ  សំរឹទ្ធ SEA Games 2019 នៅសួនច្បារមុខវត្តបទុមវតី និងមុខណាហ្គា សួនច្បារសម្ដេចតេជោ ហ៊ុន សែន

រដ្ឋបាលរាជធានីភ្នំពេញ សូមអញ្ជើញបងប្អូនចូលរួមទស្សនា និងគាំទ្រទាំងអស់គ្នា នៅសួនច្បារមុខវត្តបទុមវតី និងមុខណាហ្គា សួនច្បារសម្ដេចតេជោ ហ៊ុន សែន ចាប់ពីម៉ោង០៣៖០០ល្ងាចតទៅ។

សូមបញ្ជាក់ថា កម្ពុជា និងមីយ៉ាន់ម៉ា ធ្លាប់ជួបគ្នាក្នុងពូលម្ដងរួចមកហើយដោយកម្ពុជា ចាញ់មីយ៉ាន់ម៉ា ២-១។ ហើយការប្រកួតនេះ ក៏មានការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាសផងដែរ៕

img12101901 img12101902