ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅកា...

សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ

ថ្ងៃចេញផ្សាយ: Friday, February 17, 2017, 2:34 PM

នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ។

IMG_6189IMG_6122

ស្នាដៃការងារ និងសមិទ្ធផលទាំងឡាយដែលរដ្ឋបាលខណ្ឌពោធិ៍សែនជ័យសម្រេចបាន គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការស្ដារ កសាង និងអភិវឌ្ឍន៍មូលដ្ឋាន ក្នុងការបំពេញតួនាទី-ភារកិច្ចយ៉ាងសកម្មខ្លាំងក្លារបស់ខ្លួនដោយឈរលើគោលការណ៍ រដ្ឋបាលឯកភាព ដែលបានបង្ហាញពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៥នៃរដ្ឋសភា។

ឯកឧត្ដម បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈអភិបាល ការិយាល័យ រដ្ឋបាលសង្កាត់ មន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានបំពេញភារកិច្ចក្នុងការងារផ្ដល់សេវាកម្មសាធារណៈ សន្ដិសុខ សណ្ដាប់ធ្នាប់ ការអភិវឌ្ឍ ក្នុងន័យបម្រើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរដ្ឋបាលខណ្ឌពោធិ៍សែនជ័យក្នុងឆ្នាំ២០១៦កន្លងមក។

បន្ថែមពីនេះ រដ្ឋបាលខណ្ឌ ក៏ត្រូវផ្ដល់សេវាកម្មសាធារណៈ ការគោរពគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ ការគ្រប់គ្រងរដ្ឋបាលខណ្ឌខណ្ឌ និងការងារផ្សេងៗក្នុងន័យជំរុញ និងអភិវឌ្ឍរដ្ឋបាលខណ្ឌឱ្យកាន់តែមានភាពវិជ្ជមានបន្ថែមទៀត។ គួរបញ្ជាក់ថា រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ជារដ្ឋបាលខណ្ឌដែលទទួលបានលេខ១ចំនួន៣ឆ្នាំមកហើយក្នុងការផ្ដល់សេវាសាធារណៈល្អជូនប្រជាពលរដ្ឋ៕