ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  សកម្មភាពអភិបាលរាជធានីចុះពិនិត្យ ព្រែកបារាំង និង...

សកម្មភាពអភិបាលរាជធានីចុះពិនិត្យ ព្រែកបារាំង និងជួបប្រជាពលរដ្ឋ៨ គ្រួសារដែលប៉ះពាល់ទាំងស្រុង

ថ្ងៃចេញផ្សាយ: Monday, January 18, 2016, 4:14 PM

ព្រឹកថ្ងៃសៅរ៍នេះ ឯកឧត្តម អភិបាលរាជធានីចុះពិនិត្យ ព្រែកបារាំង និងជួបប្រជាពលរដ្ឋ៨ គ្រួសារដែលប៉ះពាល់ទាំងស្រុង ពួកគាត់មានភាពសប្បាយរីករាយណាស់ដោយ ឯកឧត្តម បានដោះស្រាយថវិកាជូនពួកគាត់ ដើម្បីឲ្យពួកគាត់មានលទ្ធភាព រកទីលំនៅកន្លែងផ្សេង។
សាលារាជធានី បានកែលំអព្រែកបារាំងនេះ ក្នុងគោលដៅ៖
+ជាប្រព័ន្ធលូតែមួយគត់ដែលនៅសល់ នៅខណ្ឌច្បារអំពៅ សំរាប់ដោះទឹកភ្លៀងនិងទឺកសំអុយសំណល់។
+ជាផ្លូវថ្មី ទំហំ១៤ម៉ែត្រ បេតុងកំរាស់២តឹក ស្របផ្លូវជាតិលេខ១ ជួយដោះចរាចរដ៏សំខាន់ សំរាប់សិស្សទៅសាលារៀន ។
+ផ្លូវនេះ មិនគ្រាន់តែមានបំពាក់ភ្លើងបំភ្លឺសាធារណះ នោះទេ តែបានក្លាយជាផ្លូវសង្គ្រោះពេលមានអគ្គីភ័យទៀតផង ។
+ចំណុចពិសេសដែលប្រជាពលរដ្ឋតាមដងផ្លូវថ្មីនេះអបអរសាទរ គឺបានរៀបចំលំនៅឋានឡើងវិញ និងទទួលបានប័ណ្ណកម្មសិទ្ធិស្របច្បាប់។

944660_965605853475820_4874893425456299418_n 12552631_965605840142488_7518205116796127247_n