ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សកម្មភាពដាក់បណ្តាញលូថ្មីចាប់ពីចំណុចអតីតរដ្ឋសភា​...

សកម្មភាពដាក់បណ្តាញលូថ្មីចាប់ពីចំណុចអតីតរដ្ឋសភា​ ដល់មាត់ទន្លេ

ថ្ងៃចេញផ្សាយ: Wednesday, July 01, 2015, 4:08 PM

ក្នុងផែនការដោះស្រាយបព្ហាាទឹកលិចផ្លូវលេខ១៩ ផ្លូវលេខ២៤០ មហាវិថីព្រះសុធារសនៃតំបន់ជុំវិញព្រះបរមរាជវាំង សាលារាជធានីភ្នំពេញ បាននិងកំពុងដាក់បណ្តាញលូបេតុងប្រអប់លេីផ្លូវលេខ២៤០ ទំហំ ១.៥ម បួនជ្រុង ប្រវែង ៣៤១ម៉ែត្រ ចាប់ពីចំណុចមុខអតីតរដ្ឋសភានៃមហាវិថីព្រះសុធារស ដល់មាត់ទន្លេ។ បណ្តាញលូនេះ សម្រាប់ទទួលតែទឹកភ្លៀងបង្ហូរចូលទន្លេប៉ុណ្ណោះ។ ជាលទ្ឋផលគិតត្រឹមថ្ងៃទី២៩ខែមិថុនាឆ្នាំ២០១៥ សម្រេចដាក់លូបានប្រវែង ២១៥ម លេីប្រវែងសរុប ៣៤១ម ត្រូវជា ៦៣%នៃគម្រោង។
សាលារាជធានីភ្នំពេញ ស្នេីសុំការយោគយល់អធ្យាស្រ័យចំពោះការរំខានដោយសកម្មភាពការដ្ឋាន និងការស្ទះចរាចរលេីទីតាំងការដ្ឋាន។

11667281_453813888132702_4647423961546739866_n 11403328_453813928132698_2869403204376836766_n

10985029_453813971466027_5056790514625940412_n 11539688_453814004799357_35254682820041242_n