ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  សកម្មភាពចុះពិនិត្យប្រឡាយព្រែកបារាំង

សកម្មភាពចុះពិនិត្យប្រឡាយព្រែកបារាំង

ថ្ងៃចេញផ្សាយ: Saturday, August 06, 2016, 7:50 PM

នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យស្ថានភាពប្រឡាយព្រែកបារាំង ដែលកំពុងចាប់ផ្តើមគម្រោងទី២ក្នុងការស្តារ និងដាក់លូប្រអប់ទំហំ ៦ម៉ែត្រ។ គម្រោងរៀបចំប្រឡាយនេះ ត្រូវបានប្រើប្រាស់ថវិកាច្រើនជាងគេក្នុងចំណោមគម្រោងស្ថាបនាប្រឡាយផ្សេងៗទៀតក្នុងរាជធានី ប៉ុន្តែវាពិតជានឹងផ្តល់អត្ថប្រយោជន៍ច្រើនវិញដែរ ដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅនេះផងដែរ។

គួរបញ្ជាក់ថា ប្រឡាយព្រែកបារាំងស្ថិតក្នងសង្កាត់និរោធ សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ អាចរំដោះទឹកចេញពីតំបន់ខាងលើនេះបានយ៉ាងល្អ មិនតែប៉ុណ្ណោះបន្ទាប់ពីស្តារ និងរៀបចំរួច ប្រឡាយនេះនឹងក្លាយជាផ្លូវដ៏សំខាន់ដែលអាចជួយសម្រួលចរាចរណ៍ពីផ្លូវជាតិលេខ១បាន។

ឯកឧត្តមអភិបាលបានមានប្រសាសន៍ថា ការរៀបចំប្រឡាយនេះពិតជាមានអត្ថប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋក្នងមូលដ្ឋាននេះ ហើយវាក៏នឹងឱ្យធ្វើបរិស្ថានតាមប្រឡាយព្រែលបារាំងនេះល្អប្រសើរឡើងវិញផងដែរ៕

13876304_859632327506244_2858791369809066332_n 13887102_859632320839578_2740858618041576517_n