ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  សកម្មភាពចុះពិនិត្យដំណេីរការកាយប្រឡាយចំការឪឡឹក ន...

សកម្មភាពចុះពិនិត្យដំណេីរការកាយប្រឡាយចំការឪឡឹក នៅខណ្ឌពោធិ៍សែនជ័យ និងដំណេីរការកាយផ្តាច់ផ្លូវឆ្លងកាត់ប្រឡាយទួលសំពៅទី២

ថ្ងៃចេញផ្សាយ: Sunday, June 26, 2016, 5:02 AM

អនុវត្តតាមការណែនាំរបស់ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជព្ជាូនរាជធានីភ្នំពេញ លោក សេង គន្ឋ អភិបាលរងខណ្ឌពោធិ៍សែនជ័យ និងមន្ត្រីជំនាញ បានចុះពិនិត្យដំណេីរការកាយប្រឡាយចំការឪឡឹក នៅខណ្ឌពោធិ៍សែនជ័យ និងដំណេីរការកាយផ្តាច់ផ្លូវឆ្លងកាត់ប្រឡាយទួលសំពៅទី២ ធ្វេីអោយកម្លាំងទឹកហូរបានយ៉ាងលឿន។

តាមការពិនិត្យឃេីញជាក់ស្តែង នៅពេលនេះស្ថានភាពទឹកប្រឡាយស្របផ្លូវរថភ្លេីងចំណុចតាំងកសាង បានស្រកចុះ ១.២ម ហេីយ ក្រោយពីកាយផ្តាច់ផ្លូវទី២នេះ ព្រឹកស្អែកទឹកប្រឡាយអាចស្រកចុះពី ១.៦មទៅ ១.៨ម ធ្វេីអោយភូមិលិចលង់ដ៏រុាំរៃ៉នៅសង្កាត់ចោមចៅ និងសង្កាត់កាកាប នឹងអាចស្រកអស់។

នេះជាជោគជ័យមួយ ដែលអាចធ្វើឲ្យតំបន់មុខព្រលានយន្តហោះ សង្កាត់ចោមចៅ និងសង្កាត់កាកាប កាត់បន្ថយការលិចលង់ដោយទឹកភ្លៀងជាអតិបរមា៕

13510988_581389985375091_1781541975078096462_n 13432334_581389962041760_1740122606679998012_n