ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  សកម្មភាពចុះពិនិត្យការស្ថាបនាស្ថានីយ៍បូមទឹកទួលគោ...

សកម្មភាពចុះពិនិត្យការស្ថាបនាស្ថានីយ៍បូមទឹកទួលគោកទី២ និងការស្ថាបនាប្រឡាយអូរបាក់ទូក

ថ្ងៃចេញផ្សាយ: Tuesday, June 21, 2016, 11:22 PM

នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះពិនិត្យការស្ថាបនាស្ថានីយ៍បូមទឹកទួលគោកទី២ និងការស្ថាបនាប្រឡាយអូរបាក់ទូក ដែលជាប្រឡាយទីមួយដោយបានរៀបចំវាយដាក់ជញ្ជាំងបេតុងអមសង្ខាង។

បន្ទាប់មកឯកឧត្តមអភិបាល បានបន្តដំណើរទៅពិនិត្យមើលការកាយប្រឡាយទម្លាយទឹកបន្ទាន់ពីប្រឡាយស្របផ្លូវរថភ្លើងមុខព្រលានយន្តហោះ ភ្ជាប់ទៅប្រឡាយទួលសំពៅ។ ប្រឡាយដែលកំពុងកាយទម្លាយនេះ មានតួនាទីរំដោះបញ្ហាទឹកលិចនៅតំបន់ចោមចៅ កាកាប និងតំបន់មុខព្រលានតែម្តង៕

13442283_580128438834579_133827007896109150_n 13450227_580128488834574_5788192024585177234_n