ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានតាមខណ្ឌ  /  សកម្មភាពចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន...

សកម្មភាពចុះបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន ១៨នាក់

ថ្ងៃចេញផ្សាយ: Monday, January 11, 2016, 3:41 PM

គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខបានបន្តប្រតិបត្តិការចុះ បង្រ្កាប និងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀនបានចំនួន ១៨នាក់ ដោយដកហូតថ្នាំញៀនចំនួន ០១កញ្ចប់ធំ និងចំនួន ០៣កញ្ចប់តូច ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១ ឧបករណ៍ប្រើប្រាស់គ្រឿង ញៀនមួយចំនួន អត្តសញ្ញាណប័ណ្ណចំនួន ១១សន្លឹក និងប័ណ្ណសម្គាល់ យានយន្តចំនួន ០៥សន្លឹកដែលឆក់បានពីជនរងគ្រោះកន្លងមក ស្ថិតនៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ដឹកនាំដោយ លោក ម៉ក់ ហុង អធិការនគរបាលខណ្ឌ ។ ដោយឡែក លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌបានចុះទៅទីតាំងអាជីវកម្ម ហ្គេមត្រីមួយកន្លែង ដោយដកហូតបានទូហ្គេមត្រីចំនួន ០១ទូធំ មានម្ចាស់ឈ្មោះ ទេព គន្ធន អាយុ ៤៧ឆ្នាំ ស្ថិតនៅផ្ទះលេខ៦៦ ផ្លូវលេខ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ ។ បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងបានបញ្ជូនទៅអធិការនគរបាលខណ្ឌ ដោយឡែក ទូហ្គេមបានយករក្សាទុកនៅសាលាខណណ្ឌដើម្បីចាត់ការបន្តទៅនីតិវិធីច្បាប់ ។

12509354_1641196839474387_716895491185709781_n 945537_1641196846141053_7257344118720613864_n