ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  វេទិកាសន្ទនា រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួ...

វេទិកាសន្ទនា រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍

ថ្ងៃចេញផ្សាយ: Thursday, May 17, 2018, 2:45 PM

នាព្រឹកថ្ងៃព្រហស្បតិ៍ ០៣កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងវេទិកាសន្ទនា រវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍ នៅរាជធានីភ្នំពេញ​ នៅវិមានពិភពថ្មីសែនសុខ​ ខណ្ឌ​សែនសុខ​ រាជធានី​ភ្នំពេញ​ ។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានថ្លែងអរគុណដល់អង្គការសង្គមស៊ីវិល សមាគម សហជីព និងសហគមន៍ នៅរាជធានីភ្នំពេញទាំងអស់ ដែលបានយកចិត្តទុកដាក់ អំពីបញ្ហាសណ្ដាប់ធ្នាប់សាធារណៈ សេវាសាធារណៈ សុខុមាលភាពរបស់ប្រជាពលរដ្ឋ និងបញ្ហានានា ដែលប្រជាពលរដ្ឋកំពុងប្រឈម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។ ហើយវេទិកានេះ គឺជាការប្រមូលផ្តុំមតិយោបល់ និងពិភាក្សាគ្នារវាង អាជ្ញាធរ​ សង្គមស៊ីវិល បញ្ញាវន្ត ក្រុមអ្នកស្រាវជ្រាវ និងប្រជាពលរដ្ឋ អោយក្លាយជាដៃគូសហការដ៏ល្អ ក្នុងកិច្ចអភិវឌ្ឍសង្គមសេដ្ឋកិច្ច តាមរយៈការសម្របសម្រួល និងសុខដុមនីយកម្ម រវាងធាតុផ្សំទាំងបី (រាជរដ្ឋាភិបាល​,​ វិស័យ​ឯក​ជន និងអង្គការសង្គមស៊ីវិល) ក្នុងគោលបំណង រក្សាសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រកបដោយចីរភាព ៕

32693354_919249464922473_6413825356339347456_o 32783809_919249444922475_5365694684318400512_o 32659796_919249358255817_2533680883848708096_o 32509949_919250418255711_8686855601390616576_o