ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ក្រុមប្រឹក្សារាជធានី  /  វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក...

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អណត្តិទី២ នៅខណ្ឌចំការមន

ថ្ងៃចេញផ្សាយ: Friday, October 07, 2016, 1:47 PM

news051020161news051020162

            ព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់​ក្រុមប្រឹក្សារាជធានីភ្នំពេញ អណត្តិទី២ នៅខណ្ឌចំការមន បានចាប់ផ្តើម ក្រោមអធិបតី ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងឯកឧត្តម ហ៊ុយ ហាន់សុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងសមាជិក សមាជិការ​ក្រុមប្រឹក្សារាជធានីភ្នំពេញ មន្ត្រី អជ្ញាធរខណ្ឌចំការមន និងមានសមាជិកចូលរួមចំនួន ៤៤០នាក់។ ក្នុងវេទិកានោះក៏មានការលើកជាសំណួរផ្ទាល់មាត់ចំនួន ១១នាក់ ស្មើនឹង ១៩បញ្ហា ព្រមទាំង ៣៦សំណួរ-សំណូមពរ ជាលាយល័ក្ខអក្ស ដែលត្រូវបានដោះស្រាយជាក់ស្តែង និងប្រមូលផ្តុំដោះស្រាយជាបន្តបន្ទាប់។

ជាចុងក្រោយឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើជូនប្រជាពលរដ្ឋទាំងអស់៖

១-ចូលរួមចុះឈ្មោះឱ្យបានទាន់ពេលវេលា និងចូលរួមជាមួយការងារស្រង់ស្ថិតិឱ្យបានគ្រប់ៗគ្នា។២-ចូលរួមសហការគ្នារវាងអាជ្ញាធរ កងកម្លាំង និងប្រជាពលរដ្ឋ ដើម្បីអនុវត្ត​គោលនយោបាយ​ភូមិ-សង្កាត់ មានសុវត្ថិភាព​ ឱ្យបានល្អប្រសើរ។
៣-ខិតខំការពារ និងលើកកម្ពស់នូវសមិទ្ធិផលទាំងឡាយដែលយើងមាន៕

news051020164 news051020165 news051020166 news051020168 news051020169 news0510201611 news0510201614 news0510201620