ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ក្រុមប្រឹក្សារាជធានី  /  វគ្គអប់រំផ្សព្វផ្សាយការថែទាំសុខភាពស្ដ្រីអំពីមហា...

វគ្គអប់រំផ្សព្វផ្សាយការថែទាំសុខភាពស្ដ្រីអំពីមហារីកដោះ មហារីកស្បូន និងដើម្បីអបអរសាទរខួបលើកទី១០៦ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០១៧

ថ្ងៃចេញផ្សាយ: Thursday, March 02, 2017, 3:39 PM

នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧ ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ជាអធិបតីក្នុងពិធីបើកវគ្គអប់រំផ្សព្វផ្សាយការថែទាំសុខភាពស្ដ្រីអំពីមហារីកដោះ មហារីកស្បូន និងដើម្បីអបអរសាទរខួបលើកទី១០៦ទិវាអន្ដរជាតិនារី ៨មីនា ឆ្នាំ២០១៧។

17093165_1866502390299674_2050885069_o17093183_1866502420299671_1894935632_o

ស្ដ្រីបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការផ្លល់សេវាសាធារណៈថ្នាក់ក្រោមជាតិ ដោយមានយកចិត្តទុកដាក់ពីរដ្ឋបាលរាជធានីភ្នំពេញបានបើកសិក្ខាសាលាទាក់ទងនឹង ការថែទាំសុខភាពស្ដ្រីអំពីមហារីកដោះ មហារីកស្បូន ជូនដល់មន្ដ្រីរាជការតាមអង្គភាពជុំវិញសាលារាជធានីភ្នំពេញ ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមពីការថែរក្សាសុខភាព និងវិធីបង្ការ ព្រមទាំងទប់ស្កាត់ជំងឺផ្សេងៗ។

 

ការផ្ដល់ឱកាសដល់ស្ដ្រី ក៏ត្រូវបានលើកកម្ពស់ក្នុងវិស័យផ្សេងៗ តួយ៉ាងការសិក្ខាសាលាអប់រំនានាដែលតែងតែមានវត្ដមានស្ដ្រីក្នុងការចូលរួមទទួលបំណិតបន្ថែមដែលបង្ហាញពីការយកចិត្តទុកដាក់ ភាពជាដៃគូដែលរួមកន្លែងការងារ សមភាពយែនឌឺ ការផ្ដល់ឱកាស និងលើកកម្ពស់ដល់ស្ដ្រីដែលបានបម្រើនៅតាមបណ្ដាខណ្ឌ និងមន្ដ្រីក្រោមឱវាទសាលារាជធានីភ្នំពេញ៕