ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានតាមខណ្ឌ  /  លោកអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីសាលាខណ្ឌ...

លោកអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីសាលាខណ្ឌ ចុះពិនិត្យមើលការស្ថាបនាផ្លូវបេតុង ១កន្លែង ស្ថិតនៅភូមិបឹងខ្នំ សង្កាត់ពន្សាំង

ថ្ងៃចេញផ្សាយ: Monday, January 18, 2016, 3:55 PM

នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ លោកអភិបាលខណ្ឌព្រែកព្នៅ បានដឹកនាំមន្ត្រីសាលាខណ្ឌ ចុះពិនិត្យមើលការស្ថាបនាផ្លូវបេតុង ១កន្លែង ស្ថិតនៅភូមិបឹងខ្នំ សង្កាត់ពន្សាំង ។
គួរបញ្ជាក់ផងដែរថា ផ្លូវបេតុងនេះមានប្រវែង ១៦០៤ម៉ែត្រ ទទឹង ៦ម៉ែត្រ ចេញពីភូមិបឹងខ្នំ ទៅភូមិត្រពាំងថ្លាន់ ស្ថាបនាដោយក្រុមហ៊ុន លីន សុគន្ធា សំរេចបាន ៩០%ហើយ និងបញ្ចប់រួចរាល់នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ ខាងមុខ ។
បន្ទាប់មកលោកអភិបាលខណ្ឌ និងក្រុមការងារបន្តចុះពិនិត្យមើលទ្វារទឹកបឹងក្រចាប់ ។ ទ្វារទឹក១នេះ ស្ថិតនៅតាមបណ្តោយផ្លូវ ៤២ ភូមិតាគល់ ដែលនៅក្នុងគម្រោងសិក្សា និងជួសជុលឡើងវិញ របស់សាលាខណ្ឌ ដើម្បីអោយទ្វារទឹក១នេះ អាចស្តុកទឹកបានច្រើនជាងមុន ព្រមទាំងប្រែក្លាយទៅជាកន្លែងទេសចរណ៍ដ៏ល្បីមួយផងដែរ ៕

12400455_519487451565345_8164339598443975984_n 12565589_519487434898680_3869505693790851825_n