ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  រប្រកួតអុំទូកសាកល្បងមុនពេលព្រះរាជពិធីបុណ្យផ្លូវការ

រប្រកួតអុំទូកសាកល្បងមុនពេលព្រះរាជពិធីបុណ្យផ្លូវការ

ថ្ងៃចេញផ្សាយ: Monday, October 30, 2017, 11:39 AM

ឆ្នាំនេះក៏ដូចរៀងរាល់ឆ្នាំដែរ រាជធានីភ្នំពេញតែងតែរៀបចំការប្រកួតអុំទូកសាកល្បងមុនពេលព្រះរាជពិធីបុណ្យផ្លូវការចូលមកដល់ ដើម្បីសមកម្លាំងផង និងបន្សាំជាមួយនឹងស្ថានភាពទឹកហូរជាក់ស្តែងផង។ ឆ្នាំនេះរាជធានីភ្នំពេញមានទូកចូលរួមប្រកួតចំនួន ៣៩ ទូក ក្នុងនោះទូកអុំបុរស ៣០ ទូក ទូកចែវបុរស ២ ទូក ទូកខ្នាតអន្តរជាតិចំនួន ៧ ទូក (ទូកនារី ២ ទូក) សរុបចំណុះទូកទាំងអស់ ២.៨៦៦ នាក់ (នារី ៦៣ នាក់)។

23000194_819023364945084_795412460739281965_o 23004635_819023521611735_171000230284134568_o

ចំពោះការប្រកួតសាកល្បងក្របខ័ណ្ឌរាជធានីភ្នំពេញ នារសៀលនេះ ទទួលបានលទ្ធផលដូចខាងក្រោម៖
#​ ទូក​អុំខ្នាត​អន្ដរជាតិ​បុរស​
-​ លេខ ១ បានទៅទូកឈ្មោះ ៧មករាមហា​នាគ​
-​ លេខ ២ បានទៅទូកឈ្មោះ​ បាឡែន​អុិចប្រេស
-​ លេខ ៣ បានទៅទូកឈ្មោះ​ កូននាគ​ពាំកែវ
# ទូក​អុំខ្នាត​អន្ដរជាតិ​នារី​
-​ លេខ​ ១ បានទៅទូកឈ្មោះ ដូនពេញ​សែនជ័យ​បារមី​សារាវ័ន្ត​តេជោ​
-​ លេខ ២ បានទៅទូកឈ្មោះ​ សំរោង​មហា​សែន​តេជៈបារមី
#​ ទូក​អុំ​បុរស​ចំណុះ​៤៩ដល់៦២នាក់
-​ លេខ​ ១​ បាន​ទៅ​ទូកឈ្មោះ​មង្គល​សែនជ័យ​សិរីមាន​រិទ្ធិ​
-​ លេខ​ ២​ បាន​ទៅ​ទូក​ឈ្មោះ​ ជំទាវ​ម៉ៅ​ហោសុទ្ធសែនជ័យ
#​ ទូក​អុំ​បុរស​ចំណុះ​៦៣ដល់​៦៨នាក់​
-​ លេខ​ ១​ បាន​ទៅ​ទូក​ឈ្មោះ​ បាសាក់​សំហេង​សែនជ័យ​
​-​ លេខ​ ២​ បាន​ទៅ​ទូក​ឈ្មោះ​ កំពូល​អធិរាជ​ត្រៃ​ភព
-​ លេខ​ ៣​ បាន​ទៅ​ទូក​ឈ្មោះ​ ជ័យ​សំរោង​តេជៈ
#​ ទូក​អុំ​បុរស​ចំណុះ​៦៩ដល់​៧៤នាក់​
-​ លេខ​ ១​ បាន​ទៅ​ទូក​ឈ្មោះ​ រស្មី​ពេញ​តារា​រះសម័យ​តេជោ​
-​ លេខ​ ២​ បាន​ទៅ​ទូក​ឈ្មោះ​ ប្រជាការពារ​ពោធិ៍​សែនជ័យ​សុខាមាន​រិទ្ធិ​
-​ លេខ​ ៣​ បាន​ទៅ​ទូក​ឈ្មោះ​ មហា​នាគ​
#​ ទូក​អុំ​បុរស​ចំណុះ​៧៥ឡើងទៅ
-​ លេខ​ ១​ បាន​ទៅ​ទូក​ឈ្មោះ​ កំសាន្ត​ជល​សារ​
-​ លេខ​ ២​ បាន​ទៅ​ទូក​ឈ្មោះ​ ច័ន្ទ​វង្សា​មហា​សែន​តេជៈ
-​ លេខ​ ៣​ បាន​ទៅ​ទូក​ឈ្មោះ​ ពិសិដ្ឋ​មរតក​អន្ដរវ័ន​តេជោ​សែនជ័យ​
#​ ទូក​ចែវ​បុរស​
-​ លេខ​ ១​ បាន​ទៅ​ទូក​ឈ្មោះ​ បទុម​ពិសី​រស្មី​ភ្លែត​
-​ លេខ​ ២​ បាន​ទៅ​ទូក​ឈ្មោះ​ សាមគ្គី​សែនជ័យ