ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្...

រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង បានចុះហត្ថលេខាលើអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការរួមគ្នា

ថ្ងៃចេញផ្សាយ: Friday, May 11, 2018, 2:42 PM

នារសៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) បានចុះហត្ថលេខាលើអនុស្សរណៈស្ដីពីកិច្ចសហប្រតិបត្តិការរួមគ្នា ដែលដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក Pierre BAILLET លេខាអចិន្ដ្រៃយ៍នៃសមាគមអភិបាលក្រុងនិយាយភាសាបារាំង (AIMF)។

ដោយក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើអោយប្រទេសជាតិរីកចម្រើនលើគ្រប់វិស័យ រហូតដល់បច្ចុបុ្បន្ន គឺរស់ក្រោមដំបូលនៃសន្តិភាព ដែលធ្វើអោយប្រជាពលរដ្ឋចាប់អារម្មណ៍យ៉ាងខ្លាំងលើវិស័យកីឡា ដើម្បីសុខភាព។ហើយឯកឧត្តមអភិបាលក៏បានថ្លែងអំណរគុណដល់ស្ថាប័នAIMF ដែលបានជ្រើសរើសរាជធានីភ្នំពេញដើម្បីបង្កើតការិយាល័យប្រចាំតំបន់អាស៊ាននៅក្នុងទីក្រុងភ្នំពេញ ដើម្បីបង្កភាពងាយស្រួលក្នុងការទំនាក់ទំនងផ្ទាល់រវាងការិយាល័យនៅក្នុងទីក្រុងភ្នំពេញនិងការិយាល័យកណ្តាលនៅក្នុងទីក្រុងប៉ារីសប្រទេសបារាំង សំរាប់សមាគមអភិបាលក្រុងនិយាយភាសាបារាំង។ 
ដែលសន្និបាទAIMF នឹងប្រារព្វធ្វើឡើងនៅទីក្រុងនីលប្រទេសបារាំង នាថ្ងៃទី៥-៦ខែវិច្ចិកា២០១៨ខាងមុខ
នេះដោយផ្តោតសំខាន់ពាក់ព័ន្ធនិងលើវិស័យកីឡា ខណៈដែលទីក្រុងភ្នំពេញ ជាសមាជិកAIMFនេះផង ហើយអភិបាលរាជធានីភ្នំពេញ ក៏ជាសមាជិកអចិន្ត្រៃ AIMF ដែលមានឥទ្ធិពលនៅក្នុងតំបន់ផងដែរនោះ៕

32324239_916284498552303_3589769997125156864_o 32293629_916284435218976_4049036863040651264_o