ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  រដ្ឋបាលរាជធានីប្រគេន​ទៀនព្រះវស្សា ទេយ្យវត្ថុប្រ...

រដ្ឋបាលរាជធានីប្រគេន​ទៀនព្រះវស្សា ទេយ្យវត្ថុប្រគេនដល់ព្រះចៅអធិការវត្តក្នុងខណ្ឌ​ព្រែក​ព្នៅ

ថ្ងៃចេញផ្សាយ: Monday, July 23, 2018, 12:59 PM

នា​ព្រឹក​ថ្ងៃ​ចន្ទ ១១កើត ខែ​ទុតិយាសាឍ ឆ្នាំ​ច សំរឹទ្ធិ​ស័ក​ព.ស២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០១៨ ឯកឧត្ដម ម៉ប់ សារិន ប្រធាន​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និង​លោកជំទាវ ជា សុីណា ឃួងស្រេង បាន​ដឹកនាំមន្រ្តី​រាជការ​ក្រោ​មឱវាទចំណុះរដ្ឋបាលរាជធានីភ្នំពេញប្រគេន​ទៀនព្រះវស្សា ទេយ្យវត្ថុនិងគ្រឿងឧបភោគបរិភោគរួមនឹងសម្ភារៈបរិក្ខាមួយចំនួនប្រគេនដល់ព្រះចៅអធិការវត្តដែលកំពុងគង់ចាំព្រះវស្សា អស់កាលត្រីមាសវត្តទាំង១៨ ក្នុងខណ្ឌ​ព្រែក​ព្នៅ។ ពិធី​ប្រគេន​ទៀនវស្សានេះ​ប្រារព្ធ​ក្នុង​បរិវេណ​វត្ត​ចន្ទ​បុរីវង្ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានីភ្នំពេញ​។

37684652_972320039615415_3480328316253110272_o 37726680_972320179615401_2826571913696903168_o 37676846_972320526282033_713460609793916928_o 37627627_972320852948667_5118413402540081152_o