ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ពិភាក្សាការងារជាមួយអនុប្រធានធនាគារពិភពលោក World...

ពិភាក្សាការងារជាមួយអនុប្រធានធនាគារពិភពលោក World Bank

ថ្ងៃចេញផ្សាយ: Tuesday, November 03, 2015, 4:23 PM

នារសៀលថ្ងៃទី0២ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះ ឯកឧត្តម ប៉ា សុជាតិវង្ស បានជួបពិភាក្សាការងារជាមួយលោក អាក់សែល វ៉ាន់ ត្រូតសេនស្បើប(Axel Van Trotseburg) អនុប្រធានធនាគាពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិកនៅសាលារាជធានីភ្នំពេញ ។

ក្នុងជំនួបពិភាក្សានេះលោកអនុប្រធានធនាគាពិភពលោកបានលើកសរសើរពីការអភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជារាជធានីភ្នំពេញចំពោះហេដ្ឋារចនាសម្ព័ន ការកាត់បន្ថយភាពក្រីក្រ ។ ជាងនេះទៅទៀតចំពោះរាជធានីភ្នំពេញលោកអាក់សែល វ៉ាន់ បានលើកសរសើរពីការខិតខំប្រឹងប្រែងរបស់គណៈអភិបាលរាជធានីភ្នំពេញក្នុងការអភិវឌ្ឍន៍ ជាពិេសសក្នុងការដោះស្រាយនូវបញ្ហាដែលស្មុគស្មាញ ដូចមានករណីបឹងកក់ បុរីកីឡា ជាដើម ។ ក្នុងជំនួបដ៏មានសារសំខាន់នេះធនាគារពិភពលោកសន្យានឹងជួយបំពេញនូវម្រូវការរបស់រាជធានីភ្នំពេញលើការអភិវឌ្ឍន៍ប្រព័ន្ធលូ ប្រឡាយ ការចម្រោះទឹកកខ្វក់ ការផ្គត់ផ្គង់ថាមពលអគ្គិសនី ការផ្គត់ផ្គង់ទឹកស្អាត និងការអភិវឌ្ឍន៍សហគមន៍ក្រីក្រក្នុងរាជធានីភ្នំពេញ ដែលស្ថិតនៅក្នុងគម្រោងផែនការគោលលម្អិតឆ្នាំ២០១៥ (Master Plan 2035) ដែលនឹងដាក់ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រេចនាចចុងឆ្នាំ២០១៥នេះ ៕

12193575_933265193376553_1127879050868332256_n 12208567_933264930043246_1120037923298354162_n

11987086_933264873376585_766921216759926581_n 12187867_933265256709880_4681565337620334057_n

11202431_933265013376571_8932753166250894396_n 12196361_933264720043267_4533934318180853343_n

12196161_933264600043279_2126174392433662820_n 12193289_933264810043258_6226421438795291566_n