ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ពិធី​ផ្ទេរ​ភារកិច្ច​ និង​តែង​តាំង​មុខតំណែង​ អភិ...

ពិធី​ផ្ទេរ​ភារកិច្ច​ និង​តែង​តាំង​មុខតំណែង​ អភិបាល​ អភិបាល​រង​ នៃគណៈអភិបាលខណ្ឌ នាយក​រដ្ឋ​បាល​សាលា​ខណ្ឌ​

ថ្ងៃចេញផ្សាយ: Monday, October 02, 2017, 10:23 AM

នារសៀល​ថ្ងៃទី​០២​ ខែ​តុលា​ ឆ្នាំ​២០១៧នេះ​ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​ប្រារព្ធ​ពិធី​ផ្ទេរ​ភារកិច្ច​ និង​តែង​តាំង​មុខតំណែង​ អភិបាល​ អភិបាល​រង​ នៃគណៈអភិបាលខណ្ឌ នាយក​រដ្ឋ​បាល​សាលា​ខណ្ឌ​នៃ​រាជធានី​ភ្នំពេញ​ ក្រោម​អធិបតី​ភាព​ឯកឧត្ដម​ ឃួង​ ស្រេង​ អភិបាល​ នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​។​ ដើម្បី​បន្ត​និរន្តរភាព​ការងារ​បន្ទាប់​ពី​ផ្ទេរ​ភារកិច្ច​លោក​ បុឹល​ កុសល​ អោយទៅ​បំរើ​ការ​ងារ​នៅ​ទី​ស្ដីការ​ក្រសួង​មហាផ្ទៃ​ លោក​ ម៉ូវ​ ម៉ានិត​ ត្រូវបានតែងតាំងជាអភិបាលខណ្ឌសែនសុខថ្មី​ និងបានផ្ទេរភារកិច្ច​អភិបាល​រង​មួយចំនួន​ទៅ​បំរើ​ការ​ងារ​នៅ​ខណ្ឌ​ផ្សេង​ ព្រមទាំង​បាន​តែង​តាំង​អភិបាល​រង​ខណ្ឌ​ចំនួន​ប្រាំរូប​ និងនាយក​រដ្ឋបាល​ខណ្ឌ​ចំនួន​បីរូប​ក្នុង​ពិធី​ប្រកាស​នោះ​ផង​ដែរ​៕

22135374_806573452856742_9112364266031345460_o 22218559_806573746190046_1582716688915682170_o