ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ពិធីសូត្រមន្តស្រោចទឹក ប្រសិទ្ធពរជ័យ សិរីសួស្ដីជ...

ពិធីសូត្រមន្តស្រោចទឹក ប្រសិទ្ធពរជ័យ សិរីសួស្ដីជ័យមង្គលវិបុលសុខជូនលោកតា លោកយាយ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ

ថ្ងៃចេញផ្សាយ: Sunday, April 08, 2018, 8:49 PM

នារសៀលថ្ងៃអាទិត្យ ០៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្តស្រោចទឹក ប្រសិទ្ធពរជ័យ សិរីសួស្ដីជ័យមង្គលវិបុលសុខជូនលោកតា លោកយាយ ក្នុងសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។ លោកតា លោកយាយ ប្រមាណជា ១.២០០នាក់ បានចូលរួមទទួលយកការស្រោចស្រង់ទឹក ក្នុងឱកាសសិរីសួស្តីនៃបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤-១៥-១៦ ខែមេសា ដែលនៅសល់តែប៉ុន្មានថ្ងែខាងមុននេះ៕

265BAB86-F5A9-40DB-959C-A51E02890F97 7166C2A1-ADDA-47F9-870E-47A58CCF34C3 03F8C05B-5C9F-453B-9EF0-5B081AB93C4F 5ED92461-1D5A-481C-BEBE-8DEEBF521825