ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ពិធីសម្ភោធគិលានដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨

ពិធីសម្ភោធគិលានដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨

ថ្ងៃចេញផ្សាយ: Saturday, January 26, 2019, 10:53 AM

គិលានដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្ថិតនៅក្នុងភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង(អូរពងមាន់) ត្រូវបានសម្ភោធជាផ្លូវការនាព្រឹកថ្ងៃសៅរ៍​ ០៦រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩នេះ ក្រោម​អធិបតី​ភាព​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា សុី​ណា ឃួង ស្រេង​។

នេះជាលើកទី២ហើយដែលគណៈប្រតិភូរដ្ឋបាលរាជធានីភ្នំពេញបានមកសួរសុខទុក្ខកងទ័ពនៅអង្គភាព១២៨ក្រោយពីបានចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញកាលពីថ្ងៃទី១៥​ខែកញ្ញា ឆ្នាំ២០១៧។ ដើម្បីផ្សារភ្ជាប់មនោសញ្ចេតនាជាមួយកងពលតូច អន្តរាគម​ន៍លេខ១២៨ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និងលោកជំទាវ ជា សុី​ណា ឃួងស្រេង​បានផ្តល់ជូនអំណោយរបស់សម្តេចតេជោរួមមានថវិកា គ្រឿង​ឧបភោគ​បរិភោគ ប្រេងម៉ាស៊ូត​ប្រេងសាំង ស័ង្កសី ដែកគោលចំរុះ និងរួមទាំងថ្នាំពេទ្យជាច្រើនមុខទៀតផងដែរ៕

50684675_1099002953613789_3866082753858502656_n 50502216_1099002920280459_2894800776318681088_n 50586596_1099002883613796_3469374109538844672_n 50586644_1099002493613835_5894175858742001664_n 50681692_1099001850280566_2487582424335122432_n 50682906_1099001770280574_6381666372098719744_n