ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលាអនុគណខណ្ឌច្បារអំ...

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលាអនុគណខណ្ឌច្បារអំពៅ និងកុដិ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧

ថ្ងៃចេញផ្សាយ: Monday, April 03, 2017, 11:19 PM

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលាអនុគណខណ្ឌច្បារអំពៅ និងកុដិ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សាលាអនុគណខណ្ឌច្បារអំពៅ និងកុដិ ក្នុងវត្តកម្សាន្ត សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។

17670365_197971457371354_798792267_o 17761640_197971460704687_16876385_o 17776634_197971454038021_1017924449_o

សមិទ្ធផលថ្មីៗជាច្រើនត្រូវបានកកើតឡើងក្រោមម្លប់នៃសន្តិភាព រាប់ទាំងសមិទ្ធផលផ្នែកវិស័យព្រះពុទ្ធសាសនាផងដែរ បានកើតឡើងតាមរយៈការរួមកម្លាំងសាមគ្គីភាពរបស់បងប្អូនប្រជាពុទ្ធបរិស័ទយើង។ បងប្អូនប្រជាពលរដ្ឋគ្រប់រូប ត្រូវចេះថែរក្សាសមិទ្ធផលទាំងឡាយដែលយើងបានរួមគ្នាកសាងឡើងដូចមានសព្វថ្ងៃនេះ នោះប្រាកដណាស់ថា តទៅមុខទៀតយើងនឹងរឹតតែរីកចម្រើនសំបូរសប្បាយជានិច្ចតទៅ៕