ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ពិធីសម្ពោធកុដិលេខ៣១ (រោងលំអងកេសរ) វត្តឧណ្ណាលោម

ពិធីសម្ពោធកុដិលេខ៣១ (រោងលំអងកេសរ) វត្តឧណ្ណាលោម

ថ្ងៃចេញផ្សាយ: Wednesday, February 17, 2016, 9:21 AM

កុដិលេខ៣១ ដែលត្រូវបានប្រសិទ្ធនាមថា រោងលំអងកេសរ ក្នុងវត្តឧណ្ណាលោម សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រូវបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កាលពីរសៀលថ្ងៃអង្គារ ទី១៦ខែកុម្ភៈឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ អ៊ួន សុវណ្ណរិន្ទ។ 

រោងលំអងកេសរនេះ មានទំហំ២៣១ម៉ែត្រការ៉េ ទទឹង១១ម៉ែត្រ និងបណ្តោយ១២ម៉ែត្រ និងកម្ពស់២១ម៉ែត្រ ប្លង់សេបីសន្លឹកកន្លះ មាន៩បន្ទប់ ធ្វើអំពីបេតុងអាមេ ដែលសាងសង់រួចនៅខែឆ្នូ ឆ្នាំ២០១៥ ដោយចំណាយថវិកាអស់ជាង២៣ម៉ឺនដុល្លារ។ សមិទ្ធផលនេះ សាងសង់ឡើង ដើម្បីឧទ្ទិសថ្វាយព្រះពុទ្ធសាសនាឲ្យបានគ្រប់៥ពាន់ព្រះវស្សា និងសម្រាប់វត្តឧណ្ណាលោម ។

សមិទ្ធផលនេះ ជាការរួមចំណែកលើកកម្ពស់វិស័យព្រះពុទ្ធសាសនាឲ្យមានការរីកចម្រើន។ រោងលំអងកេសរនេះ នឹងជាទីសក្ការៈសម្រាប់ សីលវន្ត សីលវត្តី និងពុទ្ធបរិស័ទប្រតិបត្តិសីលវិន័យតាមគន្លងសាសនា៕

12745504_981290141907391_6218780552925597437_n 12743686_981290015240737_296933565948880753_n