ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបា...

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Thursday, April 05, 2018, 8:58 PM

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ!

ការតែងតាំងមន្ត្រីថ្មី ជំនួស​មន្ត្រីចូល​និវត្តន៍​ ឬ​មន្ត្រី​ដែល​ផ្ទេរ​ភារកិច្ច​ គឺជាជីវភាពធម្មតារបស់មន្ត្រីរាជការ ស្របតាមច្បាប់លក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ដើម្បីរក្សាបាននូវនិរន្តរភាពការងារ និងការបម្រើសេវាជូនប្រជាពលរដ្ឋ។ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍ ០៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី​០៥ ខែមេសា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាព​ឯកឧត្តម​ សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ។

គួរបញ្ជាក់ថា ឯកឧត្តម អៀង អូននី អភិបាលរងរាជធានីភ្នំពេញ ត្រូវបានផ្ទេរ​ភារកិច្ច​ទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ ​ហើយលោក ហួត ហៃ នាយករដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក សេង វណ្ណៈ ចូលកាន់តំណែងជានាយករដ្ឋបាលរាជធានីភ្នំពេញ ជំនួសលោក ហួត ហៃ ដែលចូលកាន់មុខតំណែងថ្មី៕

78FEEABD-E85E-42B0-9E33-E1193C746358 DC716904-836B-4D59-9654-9D20B6EF4723 94965655-8BAB-4E94-98BF-8F9CD2F32D83 31FCE1CD-23E9-4E21-9AAB-A20585ECF8F6