ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រដ្ឋាករស្វយ...

ពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ រដ្ឋាករស្វយ័តដឹកជញ្ជូន

ថ្ងៃចេញផ្សាយ: Tuesday, November 03, 2015, 4:11 PM

ការបង្កើត រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) នៅរាជធានីភ្នំពេញ គឺក្នុងគោលបំណងផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ រួមមាន បង្កភាពងាយស្រួលក្នុង ការធ្វើដំណើរ ធានាសុវត្ថិភាព ផាសុកភាព សន្សំសំចៃពេលវេលា កាត់បន្ថយការកកស្ទះចរាចរណ៍ ការប្រើប្រាស់ថាមពលខ្ជះខ្ជាយ ឧស្ម័នបំពុលបរិស្ថាន និងផលប៉ះពាល់សុខុមាលភាពប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។

ទន្ទឹមនេះក៏មានបញ្ហាជាច្រើនបាននឹងកំពុងជួបប្រទះចំពោះដំណើរការរថយន្តក្រុងសាធារណៈបណ្តោះអាសន្នរយៈពេលជិត១ឆ្នាំនាពេលកន្លងមក គឺយើងបានខាតបង់ប្រាក់ជាច្រើនក្នុង១ខែៗ ដូចជាការគ្រប់គ្រងលក់សំបុត្រមិនទាន់ត្រឹមត្រូវ ការចំណាយទៅលើការជួសជុលរថយន្ត និងការចំណាយទៅលើពលកម្មជាដើម ។ តែទោះយ៉ាងណាសាលារាជធានីភ្នំពេញ និងជំនះរាល់ឧបគ្គសទាំងឡាយដែលកំពុងកើតឡើងនេះ ដើម្បីឲ្យសេវាសាធារណមួយនេះអាចដំណើរការបាន និងមាននិរន្ដរភាព ។

សូមបងប្អូនប្រជាពលរដ្ឋបន្ដគាំទ្រសេវាដឹកជញ្ជូនសាធារណៈរបស់សាលារាជធានីភ្នំពេញនេះបន្ដទៀត ៕

11215871_932091853493887_785641801163696245_n 11220104_932091716827234_4277136913751759144_n

12193541_932091523493920_2422213505329325711_n 12187913_932091440160595_895172922999902037_n

12187842_932092193493853_6082722287773685530_n 12189057_932091216827284_2934842080732768439_n

12196238_932091083493964_1480852203757710954_n 12196108_932091013493971_6537352452794152972_n

12196046_932092123493860_5006523595479481869_n 12189713_932091643493908_1254711877641457392_n

12063654_932091360160603_4987316284811181766_n 10464388_932091296827276_8219938238477571110_n

12190853_932092393493833_1646974631251138115_n