ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ពិធីប្រកាសដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៤ ...

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៤ និងស្ពានថ្មើរជើងឆ្លងផ្លូវជម្ពូវ័ន

ថ្ងៃចេញផ្សាយ: Saturday, May 06, 2017, 12:33 PM

ពិធីប្រកាសដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៤ និងស្ពានថ្មើរជើងឆ្លងផ្លូវជម្ពូវ័ន។ ព្រឹក ០៥-០៥-២០១៧

ព្រះសង្ឃ ប្រជាពលរដ្ឋ សិស្សានុសិស្ស រស់នៅភូមិសាស្ត្រនេះ សាទររីករាយជាមួយសមិទ្ធផលថ្មីនេះ ព្រោះកន្លងមកទីតាំងនេះមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមបញ្ជាក់ចំពោះចម្ងល់ផ្សេងៗជុំវិញស្ពានថ្មើរជើងនេះ៖
ទី១-គម្រោងឈរលើហេតុផលបច្ចេកទេស និងផលប៉ះពាល់ជាចម្បង ដោយធានាលំហូចរាចរណ៍ក្នុងតំបន់ ចំណត ថ្មើរជើង បណ្ដាញប្រឡាយបង្ហូរទឹក និងសណ្ដាប់ធ្នាប់។
ទី២-បញ្ហាផលប៉ះពាល់ជារឿងសំខាន់ បណ្ដាញអគ្គិសនី បណ្ដាញទឹក បណ្ដាញប្រៃសណីយ៍ ពិសេសគឺការបិទមុខផ្ទះប្រជាពលរដ្ឋទាំងស្រុង។
ទី៣-ផ្លូវក្រៅសងខាងសម្រាប់មធ្យោបាយជិតៗ និងសម្រាប់ចំណតដើម្បីបញ្ជៀសបញ្ហាកកស្ទះ ដល់ផ្លូវល្បឿនលឿននៅកណ្ដាល។
ទី៤-ផ្លូវជាតិលេខ៤ មានសាច់ផ្លូវត្រឹមតែជើងជណ្ដើរស្ពាននេះតែប៉ុណ្ណោះ ចំណែកផ្លូវបន្ថែមសងខាងនេះជាប្រឡាយដែលយើងចាក់បេតុងសម្រាប់ប្រជាពលរដ្ឋរស់នៅជិតនោះ បញ្ជៀសគ្រោះថ្នាក់ និងការកកស្ទះ។

18274681_1329103900459345_4944708825561572298_n 18274903_1329103817126020_6902999505650860403_n

 

ខ្ញុំសូមអរគុណចំពោះមតិរិះគន់ស្ថាបនាទាំងឡាយ ប៉ុន្តែសូមជឿទុកចិត្តចុះថា សមិទ្ធផលទាំងអស់គឺធ្វើឡើងសម្រាប់ជាប្រយោជន៍រួមរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ៗគ្នា៕