ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរទេសចរណ៍រាជធាន...

ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Tuesday, August 16, 2016, 10:56 AM

រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ឯកឧត្ដម ម៉ក់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចូលរួមពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរទេសចរណ៍រាជធានីភ្នំពេញ។

រាជធានីភ្នំពេញជាមជ្ឈមណ្ឌលទេសចរណ៍ មជ្ឈមណ្ឌលនយោបាយ និងមជ្ឈមណ្ឌលវប្បធម៌ ដូន្នេះតម្រូវឱ្យមានការយកចិត្តលើវិស័យទេសចរណ៍ដែលជាវិស័យស្នូលមួយនៃប្រទេសកម្ពុជា ហើយរាជធានីភ្នំពេញជាទិសដៅទេសចរណ៍ដ៏មានសារៈសំខាន់។ លោកស្រី គឹម សុវណ្ណ ត្រូវបានប្រកាសជាប្រធានមន្ទីរទេសចរណ៍ថ្មី ជំនួសលោក តាំង សុចិត្រគ្រឹស្នា ដែលត្រូវផ្លាស់ទៅជាប្រធានមន្ទីរទេសចរណ៍ខេត្ដព្រះសីហនុ។

ឯកឧត្ដម ថោង ខុន បានមានប្រសាសន៍ថា “ប្រធានមន្ទីរកាន់តំណែងថ្មីត្រូវពង្រឹង និងធ្វើការបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់” ព្រោះថាទេសចរណ៍ជាវិស័យដ៏សំខាន់សម្រាប់អភិវឌ្ឍប្រទស។ ដើម្បីជម្រុញវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើននោះ គឺត្រូវការអភិវឌ្ឍ ការគ្រប់គ្រង ការផ្សព្វផ្សាយ ភាសាបរទេស ទើបរាជធានីភ្នំពេញក្លាយជាគោលដៅទេសចរណ៍ថែមមួយកម្រិតទៀត។ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ឯកឧត្ដម ថោង ខុន ក៏បានសរសើរនូវការអភិវឌ្ឍរាជធានីភ្នំពេញក្នុងអាណត្ដិឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានជម្រុញការអភិវឌ្ឍឥតឈប់ឈរ ការពង្រឹងផ្នែកសន្ដិសុខ ការថែរក្សាបរិស្ថាន ដែលបានកែប្រែមុខមាត់ថ្មីនៃសាលារាជធានី។

14067601_1766444053638842_2494998715134054654_n 13912467_1766443990305515_7606472527752776317_n 13934565_1766443926972188_4793567646124467232_n 14034950_1766443880305526_8320667262584021500_n