ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសុខាភិបាលរាជធ...

ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Thursday, September 01, 2016, 4:33 PM

នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។ លោក ងី មានហេង ត្រូវបានតែងតាំងជាប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញថ្មី ជំនួសលោក សុខ សុគន្ធ ដែលត្រូវបានផ្លាស់ទៅធ្វើការនៅទីស្តីការក្រសួងសុខាភិបាល ដែលនេះគឺជាដំណើរការជាប្រក្រតីនៃជីវភាពមន្ត្រីរាជការស៊ីវិល។

នៅក្នុងពិធីប្រកាសចូលកាន់តំណែងនេះ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញបានផ្តាំផ្ញើកិច្ចការមួយចំនួនដល់ប្រធានមន្ទីរថ្មីត្រូវអនុវត្តបន្តដូចជា៖

១/-ត្រូវពង្រឹងរចនាសម្ព័ន្ធរបស់មន្ទីរឱ្យបានរឹងមាំទាំងផ្នែករឹង និងផ្នែកទន់

២/-ត្រូវពង្រឹងសមត្ថភាពធនធានមនុស្ស និងបច្ចេកទេស

៣/-ត្រូវពិនិត្យមើលនូវក្រមសីលធម៌របស់គ្រូពេទ្យមួយចំនួនឡើងវិញ

៤/-ត្រូវពង្រឹងរបៀបរបបការងារឱ្យបានល្អ និងច្បាស់លាស់។

នៅពេលថ្មីៗកន្លងទៅនេះ ក្រសួងសុខាភិបាលបានប្រកាសមិនឱ្យមានការយកថ្លៃដឹកសពទាំងអស់របស់សេវាមន្ទីរពេទ្យរដ្ឋ ដើម្បីជួយសម្រួល និងរំលែកទុក្ខលំបាករបស់ក្រុមគ្រួសារសព។ គួរបញ្ជាក់ផងដែរថា បុគ្គលគ្រូពេទ្យ និងមន្ត្រីរាជការក្នុងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ មានចំនួន ៨៤៨នាក់ ដែលកំពុងបម្រើសេវាជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលកំពុងកើនឡើងទាំងចំនួនប្រជាពលរដ្ឋ និងផ្ទៃដី៕

14142040_873767579426052_5525710542339713269_n 14117736_873767689426041_5045727772185842945_n 13625397_873767702759373_5829260042528591228_n 14202772_873767576092719_6984436757373440605_n