ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ពិធីបើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់ អាគារដ្ឋបាលថ...

ពិធីបើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់ អាគារដ្ឋបាលថ្មីរបស់ សាលា ខណ្ឌមានជ័យ និងស្ថានីបូមទឹកបឹងបឹងត្របែកថ្មី

ថ្ងៃចេញផ្សាយ: Wednesday, June 10, 2015, 3:42 PM

ពិធីបើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់ អាគារដ្ឋបាលថ្មីរបស់ សាលា
ខណ្ឌមានជ័យ និងស្ថានីបូមទឹកបឹងបឹងត្របែកថ្មី ក្រោមអធិបតីភាព ឯកឧត្តម
ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៥។
សាលាខណ្ឌថ្មីដែលសាងសង់នាពេលនេះមានទីតាំងថ្មីស្ថិតនៅ ភូមិព្រែកតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

បន្ទាប់ពីបញ្ជប់ពិធីក្រុងពាលីសាងសង់អគាររដ្ឋបាលសាលាខណ្ឌថ្មី ឯកឧត្តម
បន្ដទៅពិនិត្យទីតាំងសាងសង់ស្ថានីយបូមទឹកបឹងត្របែកថ្មី ដែលទីតាំថ្មីនេះ
គឺជាផែនការយុទ្ឋសាស្ត្រដោះស្រាយបព្ហាាទឹកលិចនៅតំបន់ភូមិសាស្ត្រខណ្ឌ
ដូនពេញ ខណ្ឌ៧មករា និងខណ្ឌចំការមន ដែលមានអគារបណ្តោយ ៤២ម
ទទឹង១៤ម បំពាក់ម៉ូទ័រចំនួន ១១គ្រឿងក្នុងនោះ ម៉ូទ័រទំហំ១ម ចំនួន៦គ្រឿង
និងទំហំ០.៨មចំនួន៥គ្រឿង មានសមត្ថភាពបូមទឺក ៨៤.០០០មែ៉ត្រគូបក្នុង១ម៉ោង
ត្រូវជា ២៣.៣មែ៉ត្រគូបក្នុង១វិនាទី។ ការសាងសង់បព្ចាប់ នឹងប្រេីរយៈពេល ១០ខែ។ សូមជម្រាបថា ស្ថានីយ៍បឹងត្របែកចាស់មានសមត្ថភាពបូមទឹកត្រឹមតែ ៨ម៉ែត្រគូបក្នុង
១វិនាទីបុ៉ណ្ណោះ មិនធានាការបូមទាន់ពេលបណ្តាលអោយទឹកលិចនៅតំបន់ខាងលេី៕

11407239_445868882260536_1622278520121942466_n

11350414_445869292260495_3528916671326572466_n

10155111_445869295593828_8402652686809328482_n

1544413_445868895593868_2697208674985490064_n

11377199_445869102260514_6017200297378288810_n

11416132_445868898927201_6626716834240412872_n