ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និង...

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់រដ្ឋបាលរាជធានីភ្នំពេញ

ថ្ងៃចេញផ្សាយ: Thursday, January 26, 2017, 12:17 PM

ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់រដ្ឋបាលរាជធានីភ្នំពេញ

នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ ២០១៧ របស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានប្រារព្ធពិធីបិទ កាលពីរសៀល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ សម្តេចក្រឡាហោម បានធ្វើការកោតសរសើរដល់មន្ត្រីរាជការ កងកម្លាំង ប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចទាំង ការងាររដ្ឋបាលផ្តល់សេវាតម្រូវការ សេវាសំណូមពរ កិច្ចការពារសន្តិសុខ សណ្ឋាប់ធ្នាប់ និងស្ថិរភាពសង្គមកន្លងមកនោះ ទោះបីជានៅមានចំណុច ខ្វះខាតមួយចំនួនក៏ដោយ ។ នាឱកាសនោះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការប្ដេជ្ញាអនុវត្តតាមអនុសាសន៍របស់សម្តេច ទាំង៥ចំណុច ដូចខាងក្រោម ៖

១-ខិតខំប្រឹងប្រែងប្រមូលផ្តុំគ្រប់វិស័យគ្រប់លទ្ធភាពបន្ថែមទៀតដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ ២-ខិតខំពង្រឹងយន្តការការងារគ្រប់វិស័យ ដើម្បីផ្តល់សេវាសង្គមឱ្យកាន់តែ មានប្រសិទ្ធភាព។                                                                          ៣-បន្តរៀបចំ គិតគូរ និងថែរក្សាបរិស្ថាន និងលើកកម្ពស់ សោភណភាព ទីក្រុង។                                                                                   ៤-ពង្រឹងការអនុវត្តច្បាប់ និងថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ធានា គណនេយ្យភាពជូនប្រជាពលរដ្ឋ ។                                                             ៥-បន្តពង្រឹង និងទប់ស្កាត់រាល់បទល្មើសទាំងអស់ ដែលកើតមានតាម មូលដ្ឋាន សំដៅកាត់បន្ថយ បទល្មើសផ្សេងៗឱ្យបានជាអតិប្បរមា៕

16358080_150103092158191_1326766092_o 16326296_150103135491520_1982447663_o 16325969_150103218824845_1884313464_o