ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានតាមខណ្ឌ  /  ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ ឆ្នាំ២០១...

ពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ ឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌចំការមន

ថ្ងៃចេញផ្សាយ: Thursday, July 14, 2016, 10:45 PM

នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង បានរៀបចំពិធីដេញថ្លៃគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ ឆ្នាំ២០១៦ របស់រដ្ឋបាលខណ្ឌចំការមន ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ ។ គម្រោងដែលត្រូវដាក់ឲ្យដេញថ្លៃមានចំនួន ១២ គម្រោង និងមានក្រុមហ៊ុនចំនួន ០៧ ក្រុមហ៊ុន បានចូលរួមដេញថ្លៃ ។
គម្រោងទាំងនេះ ត្រូវបានប្រើប្រាស់មូលនិធិសង្កាត់ ដែលមួយចំណែកជាថវិកា វិភាជន៍របស់ រាជរដ្ឋាភិបាល និងមួយចំណែកទៀត ជាថវិកាចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលបានស្ម័គ្រចិត្តចូលរួមចំណែកក្នុងការធ្វើអោយមានការប្រែប្រួលមុខមាត់ដ្ឋានរបស់ខ្លួន និងក៏ជាការចូលរួមចំណែកអនុវត្តភាព ជាម្ចាស់ស្របតាមគោលនយោបាយវិមជ្ឈការរបស់រាជរដ្ឋាភិបាលដែលកំពុងបោះជំហានទៅមុខយ៉ាប់ស្វាហាប់ ក្នុងគោលបំណង ដើម្បីកាត់បន្ថយភាពក្រីក្រតាមរយៈអភិបាលកិច្ចល្អដែលជាស្នូលគ្រឹះនៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៥ អោយបានកាន់តែប្រសើរឡើងជាលំដាប់ ។

13620869_590017564512333_4723390192419693676_n 13620943_590017554512334_6685440849441465778_n