ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ពិធីចុះហត្ថលេខាលើកំណត់ហេតុពិភាក្សាស្តីពី “...

ពិធីចុះហត្ថលេខាលើកំណត់ហេតុពិភាក្សាស្តីពី “ការសិក្សាមូលដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកង្វក់”

ថ្ងៃចេញផ្សាយ: Friday, May 25, 2018, 9:42 PM

នារសៀលថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីចុះហត្ថលេខាលើកំណត់ហេតុពិភាក្សាស្តីពី “ការសិក្សាមូលដ្ឋានគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកង្វក់ក្នុងរាជធានីភ្នំពេញ” ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកបណ្ឌិត អិតូមិមប៉េអិ ( Ito Mimpei ) ប្រធានក្រុមសិក្សាស្រាវជ្រាវ នៃក្រុមបេសកកម្មការងាររបស់ JICA ។

គួរបញ្ជាក់ថា កំណត់ហេតុពិភាក្សានេះគឺជាលទ្ធផលនៃការសិក្សា ដើម្បីឈានដល់ការរៀបចំស្ថាបនាអាងប្រព្រឹត្តិកម្មទឹកសំអុយនៅក្នុងតំបន់បឹងជើងឯក ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈ JICA ៕

33505958_923400194507400_1751047858657689600_o 33343106_923399757840777_5900734952407826432_o