ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ពន្លឿនការចុះកិច្ចសន្យារវាងក្រុមហ៊ុនស៉ិនទ្រី និង...

ពន្លឿនការចុះកិច្ចសន្យារវាងក្រុមហ៊ុនស៉ិនទ្រី និងខណ្ឌទាំង១២ ឲ្យបាននៅឆមាសទី២នេះ

ថ្ងៃចេញផ្សាយ: Monday, May 23, 2016, 9:53 PM

ល្ងាចមិញនេះ រដ្ឋបាលរាជធានីភ្នំពេញ បានជួបជាមួយក្រុមហ៊ុនស៉ិនទ្រី និងអាជ្ញាធរពាក់ព័ន្ធនានា ដើម្បីពិភាក្សាផ្សព្វផ្សាយ និងផ្លាស់ប្តូរបទពិសោធន៍គ្នាទៅលើការអនុវត្តនូវកិច្ចសន្យាជាមួយបណ្ដាខណ្ឌទាំង៤កណ្ដាលក្រុងកន្លងមក និងបន្តការចុះកិច្ចសន្យាជាបន្តបន្ទាប់ទៀតឲ្យបានក្នុងឆមាសទី២ ឆ្នាំនេះជាមួយខណ្ឌផ្សេងទៀត។ យើងសង្កេតឃើញថា បន្ទាប់ពីបានចុះកិច្ចសន្យាជាមួយនឹងមូលដ្ឋានផ្ទាល់ បញ្ហាសំរាមបានកាត់បន្ថយគួរឲ្យកត់សម្គាល់ ប៉ុន្តែយើងក៏ទទួលស្គាល់ថានៅមានបញ្ហាខ្លះៗដែលនៅសេសសល់ត្រូវតែដោះស្រាយ។ 

កិច្ចការដែលត្រូវធ្វើបន្តរួមមាន៖
១-ទាំងក្រុមហ៊ុន និងអាជ្ញាធរខណ្ឌត្រូវគិតគូរឲ្យរួចរាល់ ដើម្បីរៀបចំចុះកិច្ចសន្យាជាមួយខណ្ឌដែលមិនទាន់ចុះកិច្ចសន្យា។  
២-ឯកឧត្តម អៀង អូននី ត្រូវពិភាក្សា និងសិក្សាលើកការកំណត់តម្លៃសំរាមជាឯកតាណាមួយឲ្យបានច្បាស់លាស់។ 

មានតែការចូលរួមពីគ្រប់ៗគ្នាទេ ដែលអាចលុបបំបាត់បញ្ហាសំរាមក្នុងរាជធានីភ្នំពេញយើងបាន៕

13226788_1037774702925601_506760608349248047_n 13221612_1037774696258935_4288351421769776350_n 13256517_1037774662925605_6215375174840689828_n 13226992_1037774656258939_5929797614538207600_n