ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ពង្រាងគម្រោងប្លង់ស្ពានអាកាស និងផ្លូវក្រោមដីក្បា...

ពង្រាងគម្រោងប្លង់ស្ពានអាកាស និងផ្លូវក្រោមដីក្បាលថ្នល់បន្ថែមលើគម្រោងដែលមានស្រាប់

ថ្ងៃចេញផ្សាយ: Monday, July 06, 2015, 3:08 PM

មូលហេតុដែលសាលារាជធានីភ្នំពេញពង្រាងគម្រោងប្លង់ស្ពានអាកាស និងផ្លូវក្រោមដីក្បាលថ្នល់ បន្ថែមលេីគម្រោងមានស្រាប់ គឺដោយហេតុថាកន្លងមក នៅដំណាក់កាលទី១ ការដោះស្រាយបព្ហាាចរាចរកកស្ទះនៅចំណុចក្បាលថ្នល់បានល្អមួយកម្រិតបន្ទាប់ពីសាលារាជធានីភ្នំពេញ បានសង់ស្ពានអាកាសនិងស្ពានព្រះមុនីវង្ស។ ជាបច្ចេកទេស ស្ថានភាពបច្ចុប្បន្ន បានដោះស្រាយទិសចរាចរទៅមកត្រង់ចំនួន៤ទិស និងបត់ស្តាំចំនួន៤ទិស ប៉ុន្តែចរាចរបត់ឆ្វេងចំនួន៤ទិសមិនទាន់មាននៅឡេីយ។
ក្នុងដំណាក់កាលទី២នេះ សាលារាជធានីភ្នំពេញ បានចាត់មន្ទីរសាធារណការនិងដឹកជព្ជាូន ធ្វេីការសិក្សាដោះស្រាយចរាចរអាចបត់ឆ្វេងទាំង៤ទិសនៅទីតាំងនេះ ដោយនឹងសាងសង់ជាស្ពានអាកាសបត់ឆ្វេងកោងឯកទិសចំនួន២ និងផ្លូវក្រោមដីបត់ឆ្វេងកោងឯកទិសចំនួន២ បន្ថែមលេីស្ពានមានស្រាប់។
ការបកស្រាយផ្លូវបត់ឆ្វេងទាំង៤ទិសដែលនឹងសាងសង់បន្ថែមដូចរូបប្លង់ មានដូចខាងក្រោមៈ
១-ចរាចរពីពីមហាវិថីព្រះមុនីវង្សទៅមហាវិថីព្រះនរោត្តម ត្រូវធ្វេីដំណេីរដល់ក្រោមស្ពានចាស់ហួសបន្តិច បត់ឆ្វេងឡេីងស្ពានគម្រោងរាងកោងរួចភ្ជាប់ចូលគន្លងពង្រីកស្ពានចាស់។
២-ចរាចរពីផ្លូវជាតិលេខ២ចាក់អង្រែមកមហាវិថីព្រះមុនីវង្ស ត្រូវធ្វេីដំណេីរចូលផ្លូវក្រោមដីរួចបត់ឆ្វេងឡេីងមកមហាវិថីព្រះមុនីវង្ស។
៣-ចរាចរពីច្បារអំពៅមកផ្លូវជាតិលេខ២ចាក់អង្រែ ត្រូវធ្វេីចរាចរពីស្ពានព្រះមុនីវង្សចាស់ ដល់ក្រោមស្ពានចាស់ហួសបន្តិច បត់ឆ្វេងឡេីងស្ពានគម្រោងរាងកោង រួចភ្ជាប់ចូលគន្លងពង្រីកស្ពានចាស់។
៤-ចរាចរពីមហាវិថីព្រះនរោត្តមមកច្បារអំពៅ ត្រូវធ្វេីចរាចរចូលផ្លូវក្រោមដីរួចបត់ឆ្វេងឡេីងមកស្ពានព្រះមុនីវង្សថ្មី។
គម្រោង ផែនការដំណាក់កាលទី២នេះ នឹងដោះស្រាយចរាចរបាន១០០% ដូចស្ពានអាកាសស្ទឹងមានជ័យ។

20150706005956