ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​រ...

ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​រាជធានីភ្នំពេញបាន​នាំ​យក​អំណោយជូន​ដល់ក្រុមគ្រួសារ​អ្នក​ស្លាប់ក្នុង​ឧបទ្ទវហេតុ​រលំ​អគារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កំពស់​៧ជាន់ក្នុងព្រះសីហនុ

ថ្ងៃចេញផ្សាយ: Tuesday, June 25, 2019, 10:00 AM

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានីភ្នំពេញ និងជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា​រាជធានីភ្នំពេញ បាន​នាំ​យក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកក្រហម​កម្ពុជា ជូន​ដល់ក្រុមគ្រួសារ​អ្នក​ស្លាប់​(ដែលមានប្រភពនៅភ្នំពេញ)​ក្នុង​ឧបទ្ទវហេតុ​រលំ​អគារ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​កំពស់​៧ជាន់ក្នុងព្រះសីហនុ អំណោយ​រួម​មាន ថវិកាចំនួន ៥.០០០.០០០រៀល​ជា​អំណោយ​របស់​សម្ដេច​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកក្រហម​កម្ពុជា និង​ថវិកា​ចំនួន ២.០០០.០០០រៀល អង្ករ២០០​គីឡូ​ក្រាម មី៥កេស ទឹកក្រូច៥កេស ត្រីខ៥យួរ ទឹកសុទ្ធ១០កេស ជូន​ដល់​ក្រុម​គ្រួសារ​សព​ដែលស្ថិត​នៅ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌ​មានជ័យ និង​បាន​បន្តដំណើរទៅ​សួរ​សុខ​ទុក្ខ​ជនរងគ្រោះ​ម្នាក់​ទៀត​ដែល​រងគ្រោះ​ក្នុង​ហេតុការណ៍​នោះ​ផងដែរ ដែល​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ព្រះកុសុមៈ ដោយឯកឧត្ដម​ប្រធាន​បាន​ប្រគល់​ជូន​នូវ​ថវិកា​ចំនួន ២.០០០.០០០រៀល មី​២កេស ទឹកក្រូច​២កេស ត្រីខ​២យួរ ទឹកសុទ្ធ​២កេស ដែលជា​អំណោយ​របស់​សាខា​កាកបាទក្រហម​កម្ពុជា​រាជធានីភ្នំពេញប្រគល់ជូន​ដល់​ជន​រងគ្រោះ​(ដែលមានប្រភពនៅភ្នំពេញ)​។

65302541_1200299443484139_17578987609915392_o (1) 65149047_1200299210150829_8002611510922706944_o (1)