ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  សកម្មភាពគណៈអភិបាលរាជធានីភ្នំពេញ  /  ប្រជុំ​ត្រួតពិនិត្យ​ការងារ​រៀបចំព្រះ​រាជ​ពិធី​ប...

ប្រជុំ​ត្រួតពិនិត្យ​ការងារ​រៀបចំព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក

ថ្ងៃចេញផ្សាយ: Wednesday, November 14, 2018, 2:49 PM

ការផ្តល់ជូនបងប្អូនប្រជាពលរដ្ឋនូវភាពសប្បាយរីករាយ ប្រកបដោយភាពកក់ក្តៅក្នុងឱកាសព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ថ្ងៃទី២១ ២២ ២៣ ខែវិច្ឆិកា​ ឆ្នាំ​២០១៨ គឺជាកិច្ចការអាទិភាពរបស់រដ្ឋបាលរាជធានីភ្នំពេញ។

នារសៀលថ្ងៃពុធ ០៧កើត ខែកត្ដិក ឆ្នាំ​ច សំរឹទ្ធិ​ស័ក​ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា​ ឆ្នាំ២០១៨នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកអង្គប្រជុំ​ត្រួតពិនិត្យ​ការងារ​រៀបចំព្រះ​រាជ​ពិធី​បុណ្យ​អុំទូក បណ្ដែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក​ ក្នុងរាជធានី​ភ្នំពេញ ក្រោមអធិបតីភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យពិភាក្សាលើផែនការត្រៀមលក្ខណៈរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ បរិស្ថាន​អនាម័យ ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសព្រះរាជ​ពិធី​បុណ្យ៕

46262345_1052883768225708_8760491501420544000_o 46128229_1052884348225650_511371300321624064_o 46104274_1052883724892379_6913258700572459008_o 46137516_1052883628225722_7217361639467646976_o