ទំព័រដើម  /  ព័ត៌មាន និងសេចក្តីប្រកាស  /  ព័ត៌មានសាលារាជធានី  /  ប្រជុំស្តីពីសំណើរសុំដោះស្រាយរកទីតាំងមួយក្នុងជម្...

ប្រជុំស្តីពីសំណើរសុំដោះស្រាយរកទីតាំងមួយក្នុងជម្រើសទាំង៣ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក

ថ្ងៃចេញផ្សាយ: Wednesday, August 31, 2016, 4:14 PM

នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ឯកឧត្តម ស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយអង្គការ ចាយការ(JICA) មន្ទីរសាធារណការ និងអាជ្ញាធរមូលដ្ឋាន បានប្រជុំស្តីពី សំណើរសុំដោះស្រាយរកទីតាំងមួយក្នុងជម្រើសទាំង៣ ដែលមានទំហំយ៉ាងតិច ២០មX៤ម នៅសងខាងចុងផ្លូវលេខ ៣៣៧ ប្រសព្វនឹងផ្លូវលេខណ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

នៅក្នុងគំរោងការពារទឹកជំនន់និង កែសម្អប្រព័ន្ធប្រឡាយ លូដែលជាដំណាក់កាលទី៤ មានវិសាលភាពរំដោះទឹកក្នុងភូមិសាស្រ្ត ខណ្ឌ២គឺ ខណ្ឌទួលគោក ខណ្ឌដូនពេញ ក្នុងរាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំនេះដែរបានសម្រេចយកជំម្រើសដាក់លូប្រអប់ និងធ្វើការសិក្សាលើផលប៉ះពាល់បន្ថែមទៀត។

ជំហានទី៤ ជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន ដែលរួមមានគម្រោងដូចខាងក្រោម៖
១.គម្រោងកែលម្អប្រព័ន្ធបង្ហូរទឹកភ្លៀងក្នុងតំបន់ប៉ែកខាងជើងវត្តភ្នំក្នុងខណ្ឌដូនពេញ
២.គម្រោងបំពាក់ឧបករណ៍មេកានិចសម្រាប់កាយយកសម្រាមចេញពីអាងត្រង់សម្រាម Screen Pit នៅស្ថានីយ៍បូមទឹកទាំង ៤កន្លែង សាងសង់ក្នុងគម្រោងជំហានទី២រួមមាននៅស្ថានីយ៍បូមទឹក ចតុមុខ ស្ថានីយ៍បួមទឹកផ្សារកណ្តាល ស្ថាន័យ៍បូមទឹកព្រះគន្លង និងស្ថានីយ៍បូមទឹកផ្សារចាស់។
៣.គម្រោងកែលម្អប្រព័ន្ធបង្ហូរទឹកភ្លៀងក្នុងខណ្ឌទួលគោក(សង្កាត់បឹកកក់១ និងបឹកកក់ទី២)
៤.ផ្គត់ផ្គងរថយន្តបំពាក់ម៉ាស៊ីនបូមទឹក(សម្រាប់ដោះស្រាយជំនន់ទឹកភ្លៀង)ចំនួន១ឬ២គ្រឿង។

14021678_1156877344373470_3962230409998635976_n 14089248_1156877214373483_8574537988547865862_n